(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧.០១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី២៦.០១.២០២៣។
ដោយរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ចំនួន០២នាក់
អ្នកជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់។
សូមជម្រាបថាៈ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៦៨២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦១៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕