fbpx

រាជរដ្ឋាភិបាលៈ គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន៣ខ្សែ ដើម្បីជំរុញវិស័យដឹកជញ្ជូន!

(ភ្នំពេញ)៖ រយៈពេលប៉ុន្មានឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ខិតខំសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជាមួយការលើកកម្រិតគុណភាព ឱ្យកាន់តែមានគុណភាព និងធំទូលាយ។

រាជរដ្ឋាភិបាលក៏គ្រោង នឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ចំនួន៣ខ្សែដោយភ្ជាប់ ភ្នំពេញ​។
ទៅកាន់ តំបន់​សក្ដានុពល ជាយដែនប្រទេសជំរុញវិស័យដឹក​ជញ្ជូន កាន់តែសំបូរបែប។
នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍ៈ ផ្លូវរថភ្លើងទាំង៣ខ្សែ ដែលរាជរដ្ឋាភិបាលលើកយកមកសិក្សា និងដាក់​ក្នុងផែនការ សម្រាប់អភិវឌ្ឍន៍នោះរួមមាន៖ ផ្លូវរថភ្លើងភ្នំពេញទៅខេត្តព្រះសីហនុ ដោយ​ប្រើផ្លូវ​រថភ្លើង​ចាស់ផ្លូវរថភ្លើងភ្នំពេញប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវរថភ្លើងល្បឿនលឿន​ភ្នំពេញក្រុងបាវិត ខេត្តស្វាយរៀង។

សេចក្ដីប្រកាសព័ត៌មានៈ របស់ក្រសួងសាធារណការ ​និងដឹកជញ្ជូន កាលពីពេលថ្មីៗ​នេះ​បានបង្ហាញពីតម្លៃនៃការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញប៉ោយប៉ែត ​ដោយគ្រោង នឹង ចំណាយប្រមាណ៤ ពាន់លានដុល្លារអាមេរិក។ផ្លូវរថភ្លើងល្បឿនលឿននេះ​នឹងក្លាយជាផ្លូវរថភ្លើង​ល្បឿនលឿនដំបូងគេរបស់កម្ពុជា ដែលបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ( CRBC ) ។

ការសិក្សាបឋមនេះ បានបញ្ជាក់ថា គម្រោងផ្លូវរថភ្លើង ល្បឿនលឿននេះ ​មានប្រវែងសរុប ប្រមាណ ៣៨២គីឡូម៉ែត្រ​ ត្រូវការទុន វិនិយោគប្រមាណ​ ៤ពាន់លានដុល្លារ ​អាមេរិក​បូករួមនឹងទូនិងក្បាល​រថភ្លើង។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាសងសង់ ប្រមាណ៤ឆ្នាំ ​ហើយគម្រោងផ្លូវ ​រថភ្លើងនេះ នឹងក្លាយជាមធ្យោបាយដឹក​ ជញ្ជូនទំនិញ ​និងអ្នកដំណើរ ​ដ៏សំខាន់សម្រាប់ តំបន់ប៉ែក ខាងជើងប្រទេស​រួមមាន​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ​និងខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *