(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថាៈ កម្ពុជា មិនអនុញ្ញាតឱ្យយកទឹកដីរបស់ខ្លួន ធ្វើការញាំញី ដោយជម្លោះសាសនានោះទេ ។
ហើយមួយវិញទៀត ក៏មិនអនុញ្ញាតឲ្យមានការចាប់បង្ខំ ឲ្យទៅជឿលើសាសនានេះ ឬក៏តាមនិកាយនោះក៏មិនអាចទៅរួចដែរ ។
ខណៈបច្ចុប្បន្ននេះ កម្ពុជាមានវត្តមានសាសនាច្រើន តែប្រកបដោយភាពសាមគ្គីគ្នា ក្រោមម្លប់សន្តិភាពតែមួយ!។
សម្តេចតេជោ បានថ្លែងបែបនេះ
នៅក្នុងឱកាស ដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថាៈ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវលទ្ធភាពគ្រប់យ៉ាងឲ្យមនុស្សជឿលើសាសនា ។
របស់ពួកគេរៀងៗខ្លួន ហើយរាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះការរើសអើងនានាចំពោះសាសនានៅលើទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សព្វថ្ងៃនេះប្រទេសកម្ពុជាមានសាសនាជាច្រើន ប៉ុន្តែសាសនាដែលមានវត្ត មាននៅលើទឹកដីកម្ពុជា នាពេលនេះ ពុំដែលមានជម្លោះ នឹងគ្នានោះទេ ។
ផ្ទុយទៅវិញសាសនាទាំងនោះ បានធ្វើការសាមគ្គីគ្នាប្រកបដោយសុខុដុមរមនា និងក្រោមម្លប់នៃសុខសន្តិភាពទៅវិញ។
សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ភាពខុសគ្នា នៃជំនឿសាសនា មិនមែនជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសឡើយ ខណៈមានសាសនាច្រើននៅ ។
លើទឹកដីកម្ពុជានាពេលនេះគឺបានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនដល់សង្គមជាតិខ្មែរទាំងមូល ជាពិសេសលើផ្នែកអប់រំតែម្តង។
សម្តេចតេជោ បានអំពាវនាវដល់បរិស័ទនៃ សាសនាទាំងអស់បន្តរួមគ្នាបន្ថែមទៀតក្នុងការថែរក្សានូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងមានសព្វថ្ងៃ ហើយប្រសិនបើមិនមានសុខសន្តិភាពដូចពេលនេះទេ គឺមិនមានឱកាសនៃការជួបជុំគ្នាបាននោះឡើយ៕