fbpx

ត្រៀមបញ្ជូនប្អូនទៅតុលាការករណីចាក់សម្លាប់បងក្រោយផឹកស៊ីស្រវឹង.!

(ព្រះវិហារ)៖កម្លាំងនគរបាលស្រុកគូលែនចាប់បុរសម្នាក់ជាប្អូនបានយកកាំបិតចុងស្រួចចាក់ទៅលើបងបង្កើតបណ្តាលឱ្យស្លាប់និងត្រៀមបញ្ជូនទៅតុលាការ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅម្តុំបេងដូបក្នុងភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារកាលពីយប់ថ្ងៃទី១៧ ខែឩសភាឆ្នាំ២០២២។
មន្ត្រីនគរបាលស្រុកគូលែនបានឱ្យដឹងថា ដើមហេតុបង្កឱ្យមានអំពើឃាតកម្មកើតឡើងពេលនោះបុរសរងគ្រោះជាមួយជនសង្ស័យនិងមានបក្ខពួកគូកនបានផ្តុំគ្នាផឹកស៊ី។ពេលផឹកស៊ីបុរសទាំង២នាក់ត្រូវជាបងប្អូនគ្នាបង្កើតបានទាស់សម្តីតឹងសរសៃករដាក់គ្នា។

ពេលនោះ បុរសប្អូនជាជនសង្ស័យឈ្មោះច័ន្ទ ថៃហ្គ័រអាយុ២៦ឆ្នាំនៅភូមិឃុំខាងលើបានស្ទុះទៅយកកាំបិតចុងស្រួចហក់ចាក់ទៅលើជនរងគ្រោះជាបងឈ្មោះច័ន្ទ តាំអាយុ៣៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា១កាំបិតទំលុះឆ្អឹងជំនីខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយ៉ងបានចុះទៅដល់ទីតាំងកើតហេតុនិងចាប់ខ្លួនជនសង្ស័យបានភ្លាមៗ។ក្នុងនោះដកហូតវត្ថុតាងមានកាំបិតចុងស្រួចចំនួន១។បច្ចុប្បន្មជនសង្ស័យត្រូវបានផ្នែកជំនាញនាំមកសាកសួរនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *