fbpx

ផ្លូវពីខេត្តបាត់ដំបង ទៅកោះកុង ប្រវែងជិត២០០គីឡូម៉ែត្រ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤!

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាៈ គម្រោង ផ្លូវដែលតភ្ជាប់ ពីបាត់ដំបង ទៅកោះកុង ដែលមានចម្ងាយជិត ២០០គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៤ ឆ្នាំក្រោយ!។

លោកអភិបាលបញ្ជាក់ថាៈ ក្រោយបញ្ចប់ការសាងសង់ ការធ្វើដំណើរលើផ្លូវនេះពីបាត់ដំបង ទៅកោះកុង អាចចំណាយពេលក្នុងរង្វង់ពីរម៉ោង។

ក្នុងនោះលោក សុខ លូ ក៏បានបង្ហាញនូវគម្រោងអភិវឌ្ឍន៍នានា ជាច្រើននៅក្នុងខេត្តបាត់ដំបង ជាពិសេសគម្រោងប្រែក្លាយក្រុងបាត់ដំបង ទៅជាទីក្រុងវៃឆ្លាត ។
ដើម្បីទាក់ទាញទេសចរទាំងជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តឱ្យបានកាន់តែច្រើនឡើងថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *