ប្រេស៊ីលៈ បណ្តេញ​មេទ័ព​ចេញ​ពីតំណែង ក្រោយ​ការពារក្រុមអ្នកបះបោរស្តាំនិយម!

ប្រមុខកងទ័ពប្រេស៊ីល ត្រូវបានបណ្តេញចេញពីតំណែង ដោយប្រធានាធិបតីថ្មី របស់ប្រទេសគឺលោក Luiz Inácio Lula da Silva បន្ទាប់ពីអះអាងថាៈ មេបញ្ជាការរូបនេះបានព្យាយាមការពារក្រុមអ្នកបះបោរស្តាំនិយម ពីការចាប់ខ្លួនបន្ទាប់ពីការបះបោរថ្ងៃទី៨ ខែមករា នៅ Brasília។

ឧត្តមសេនីយ៍ Júlio Cesar de Arruda ដែលទើបតែឡើងកាន់តួនាទីនៅចុងខែធ្នូ ។
ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃសៅរ៍ ជិតពីរសប្តាហ៍បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro បានធ្វើឱ្យមានការបំផ្លិចបំផ្លាញ ដល់រដ្ឋធានីរបស់ប្រទេសប្រេស៊ីល នៅក្នុងអ្វីដែលរដ្ឋបាលរបស់លោក Lula ហៅថាជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ។

ការសម្រេចចិត្ត ដ៏ចម្រូងចម្រាស់នេះ ត្រូវបានធ្វើឡើងបន្ទាប់ ពីមានការបះបោរស្តាំនិយម ពីអ្នកគាំទ្រអតីតប្រធានាធិបតី Bolsonaro ។
បានប្រមូលផ្តុំគ្នាផ្ទុះការតវ៉ាងកុបកម្មហិង្សារយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋបាលថ្មីរបស់លោក LuLa ដែលបណ្តាលឲ្យមានការបំផ្លាញ់ និងចាប់ខ្លួនជនបង្កជាច្រើននាក់នៅក្នុងប្រទេស។

គួរជម្រាបថាៈ លោក Bolsonaro ដែលជាអតីតមេទ័ព និងជាប្រធានាធិតី ដែលបានកាន់អំណាចជាច្រើនទស្សវត្សរ៍ បណ្តុះទំនាក់ទំនងយ៉ាងជិតស្និតជាមួយកងកម្លាំងសន្តិសុខរបស់ប្រទេសប្រេស៊ីល ដោយទទួលបានការគាំទ្រយ៉ាងសំខាន់ក្នុងចំណោមមន្ត្រីយោធា និងប៉ូលីស។

ហើយមន្ត្រីយោធាមួយចំនួនត្រូវបានគេរាយការណ៍ថាបានលើកទឹកចិត្ត និងចូលរួមក្នុងការបះបោរដែលគាំទ្រ Bolsonaro ។
ខណៈដែល Lula បាននិយាយថាគាត់សង្ស័យថាពួកកុប្បកម្មបានទទួលជំនួយខាងក្នុងដែលអាចឱ្យពួកគេចូលលុកលុយវិមានប្រធានាធិបតី៕

Leave a Reply

Your email address will not be published. Required fields are marked *