ភ្នំពេញ)៖ បុរសម្នាក់កំពុងឌុបស្រីស្នេហ៍ ចូលផ្ទះសំណាក់ បែរជាត្រូវក្រុមចោរ៤នាក់ ជិៈម៉ូតូ២គ្រឿង ដកកាំភ្លើងខ្លីវ៉ៃក្បាល បណ្ដាលឱ្យហូរឈាម រួចប្លន់ម៉ូតូនិងទូរស័ព្ទយកទៅបាត់។
ករណីនោះបានកើតឡើង នៅត្រង់ដីឡូត៍មួយ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៥ភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
នគរបាលប៉ុស្តិ៍បានឱ្យដឹងថាៈ បុរសរងគ្រោះឈ្មោះ ផុត សុផាត អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡានស្នាក់នៅជិតវត្តស្លែង ផ្លូវជាតិលេខ៣ កន្លែងកំណើតស្រុកទ្រាំង ខេត្តតាកែវ។
ចំណែកស្ត្រីគូស្នេហ៍អាយុ២៩ឆ្នាំ ធ្វើការនៅហាងខារាអូខេ ស្នាក់នៅភូមិទួលពង្រ ជិតកន្លែងកើតហេតុស្រុកកំណើតខេត្តស្វាយរៀង។
ម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមផ្លាកលេខតាកែវ7842។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាៈ ដំបូងឡើយពួកគាត់២នាក់ បានចេញពីក្លិបវីតណាយ ដោយជិៈម៉ូតូតាមផ្លូវទួលពង្រ បំណងចូលដេកផ្ទះសំណាក់។
លុះមកដល់កន្លែងខាងលើ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិៈម៉ូតូ២គ្រឿង មកពីក្រោយកៀរម៉ូតូខ្លួនឱ្យដួល ហើយក៏ដកកាំភ្លើងខ្លីវ៉ៃក្បាល បណ្ដាលឱ្យរយះហូរឈាម រួចយកទូរស័ព្ទនិងម៉ូតូជិៈទៅបាត់!។
ក្រោយមកនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះដល់កន្លែងកើតហេតុ ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីធ្វើការស្រាវជ្រាវចាប់ក្រុមចោរទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់៕