fbpx

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ចូលរួម​រំលែកទុក្ខ​ចំពោះ​ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា!

(ភ្នំពេញ)៖ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ។
បានអញ្ជើញអមដំណើរ លោក ឌួង​ អេលីត​ នាយកពិធីការ កាកបាទក្រហមកម្ពុជា​ និង គណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានស្លាប់ នៅរសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ។

ក្នុងនោះលោកបានប្រគល់ជូននូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំ
បំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនចំពោះ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ​ ។

ដោយបានប្រគល់នៅអំណោយមនុស្សធម៌ នូវអង្ករ ចំនួន ០៤បាវ , ទឹកក្រូច ៥កេស , មី ៥កេស រួមទាំងថវិកា ចំនួន ២០លានរៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *