fbpx

លោក ឡេង សោភ័ណ្ឌ មន្ត្រីPMស្រុកខ្សាច់កណ្ដាល បានទទួលមរណៈភាពដោយរោគគាពាធ!

(កណ្ដាល)៖ យោងតាមគណនីហ្វេសប៊ុក Khsach Kandal ដែលគេស្គាល់ថាៈ ជាលោក ថេង មករា មេបញ្ជាការកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាល បានបង្ហោះនៅព្រឹកទី១៨.០៥.២០២២។
ថាៈលោក អ.ត្រី ឡេង សោភ័ណ្ឌ មន្ត្រីកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី១៧.០៥.២០២២ វេលាម៉ោង២២:៥០ ដោយរោគគាពាធ!។

ក្នុងនោះលោកមេបញ្ជាការ ក៍បានសម្ដែងក្ដីសោកស្ដាយរន្ធត់ខ្លាំង ចំពោះការបាត់បង់មន្ត្រីក្រោមឱវាទ។
ដែលល្អនិងតែងតែបំពេញកិច្ចការងារបម្រើសង្គម ការពារសណ្ដាប់ធ្នាប់សន្តិសុខយ៉ាងល្អ កាលពីកន្លងទៅ។

លោក ថេង មករា មេបញ្ជាការកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាល សព.លោក ឡេង សោភ័ណ្ឌ នឹងត្រូវធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕សហការី

Leave a Reply

Your email address will not be published. Required fields are marked *