ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ។
អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

សូមជម្រាបថា៖ លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា។ បានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕សហការី

Leave a Reply

Your email address will not be published. Required fields are marked *