(ភ្នំពេញ)៖ សហគមន៍កុមារកំព្រា.នៃសាសនា”ព្រះយេស៊ូគ្រីស្ទ”បានអះអាងថាៈ ប្រធានរបស់ខ្លួនជាជន”ឆបោក”មានគំនិត ទុច្ចរិត ដើរកៀងគរ ប្រមូលប្រាក់ ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។
ដោយយកប្រាក់ទាំងនោះ មកទិញដី សង់អគារ”ព្រះវិហារយេស៊ូគ្រីស្ទ”នានាទូទាំងប្រទេស ។
ដើម្បីបញ្ចូលក្នុងសហគមន៍ ក្រោមរូបភាពជួយ ក្មេងកំព្រា ទុរគតជន ជនអនាថា និងផ្សព្វផ្សាយសាសនា”ព្រះយេស៊ូគ្រីស្ទ”ជាដើម។ល។
លុះបានជំនួយទីតាំងអគារ ហើយ ប្រធានរបស់ខ្លួន និងកាត់ចូលឈ្មោះ គាត់ ដោយផ្អែកថាៈ ដើម្បីរក្សាទុករហូតនិងជួយសហគមន៍។
មិនដូច្នេះអី ក្រោយពេលទទួលបានឈ្មោះជាម្ចាស់ដី នៃអគារ”ព្រះវិហារយេស៊ូគ្រីស្ទ”។
ស្រាប់តែប្រធានរបស់ខ្លួនយកទីតាំងអគារ”ព្រះវិហារយេស៊ូគ្រីស្ទ”លក់ផ្ដាច់ឱ្យឯកជន បានលុយរាប់លានដុល្លារដាក់ចូលហោប៉ាវយ៉ាងស្រួល។
បណ្ដាលឱ្យ ក្មេងកំព្រា ទុរគតជន ជនអនាថា លែងមានកន្លែងជ្រក បែកបាក់ខ្ចាត់ខ្ចាយគ្នាអស់ ខណៈទីតាំងដីបញ្ចុះសពនិងសព ក៍ប្រឈមនិងគាស់រើចេញទៀតផង។
ករណីនេះ ជាប្រធានប្រិយសម្ព័ន្ធខ្មែរដំណឹងល្អទាំងបួន និងជាប្រធានអង្គការកុមារកំព្រា ដែលរងការចោទប្រកាន់ មិនអាចសុំការបកស្រាយបានទេ ព្រោះខលចូលហើយគ្មានអ្នកទទួល។
យោងលិខិតបណ្ដឹង គោរពជូនអភិបាលខេត្តមណ្ឌលគិរី អ្នកតំណាងរាស្ត្រខេត្តមណ្ឌលគិរី និងគោរពជូនសម្ដេចតេជោ ហ៊ុន សែន ដែលចុះថ្ងៃទី១៣.០៥.២០២២។
ឈ្មោះ ទូច ស៊ីនឿន ភេទប្រុសអាយុ៤៦ឆ្នាំ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
តំណាងឱ្យ គណៈកម្មការនៃព្រះវិហារ ព្រះពរចំការតែ”ព្រះយេស៊ូគ្រីស្ទ”នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បានប្ដឹងទាមទារឱ្យថ្នាក់ដឹកនាំជាពិសេសសម្ដេចតេជោ ឱ្យជួយរកយុត្តិធម៌ឱ្យក្មេងកំព្រា ជនត្រូវរំលោភបំពាន ស្ដ្រីមេម៉ាយ ជនអត់ទីជម្រក ជនអនាថា និងជនជាតិដើមភាគតិចព្នង ។
ដែលជាជនរងគ្រោះ បានចាញ់បោកឈ្មោះ ស៊ូ មន្ធា ភេទស្រី អាយុ៧៥ឆ្នាំ”ប្រធានអង្គការ កុមារកំព្រានៃសេចក្ដីសន្យាដំណឹងល្អទាំងបួន និងជាប្រធានប្រិយសម្ព័ន្ធខ្មែរ ដំណឹងល្អ ទាំងបួន” មានទីលំនៅបច្ចុប្បន្នៈ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងបណ្ដឹងនោះ បានអះអាងថាៈឈ្មោះ ស៊ូ មន្ធា ប្រធានអង្គការ កុមារកំព្រា កន្លងមកបាន រៃអង្គាសថវិកា ពីក្រៅស្រុក មកទិញដីបញ្ចូល ជាសហគមន៍ សម្រាប់ សង់ព្រះវិហារ”ព្រះយេស៊ូគ្រីស្ទ”។
ដើម្បីបង្ហាត់បង្រៀនផ្សព្វផ្សាយសាសនា”ព្រះយេស៊ូគ្រីស្ទ”និងជួយក្មេងកំព្រា ស្ដ្រីមេម៉ាយ ជនអត់ទីជម្រក ជនអនាថា ជាដើម។
ប៉ុន្តែមិនដូច្នេះអី ថ្មីៗនេះស្រាប់តែឈ្មោះ ស៊ូ មន្ធា បែរជាក្បត់ឧត្ដមគតិ សប្បុរសជនម្ចាស់ជំនួយ ក្បត់សហគមន៍ថ្នាក់ក្រោម។
ដោយយកដីសហគមន៍ទាំងនោះ ទៅលក់ផ្ដាច់ក្លាយជាកម្មសិទ្ធឯកជនជាបន្តបន្ទាប់!។
បណ្ដាលឱ្យ ក្មេងកំព្រា ទុរគតជន ជនអនាថា លែងមានកន្លែងជ្រក បែកបាក់គ្នាខ្ចាត់ខ្ចាយ ខណៈទីតាំងដីបញ្ចុះសពនិងសព ក៍ប្រឈមនិងគាស់រើចេញទៀតផង។
ជុំវិញរឿងរ៉ាវនេះលោកគ្រូ ទូច ស៊ីនឿន បានបញ្ជាក់ថាៈអ្នកស្រី ស៊ូ មន្ធា “ប្រធានអង្គការ កុមារកំព្រានៃសេចក្ដីសន្យាដំណឹងល្អទាំងបួន និងជាប្រធានប្រិយសម្ព័ន្ធខ្មែរ ដំណឹងល្អ ទាំងបួន” ជាជនបោកប្រាស់។
ជាក់ស្ដែង៖ កាលពីថ្ងៃទី២១.០៣.២០២២ រូបគាត់បានលក់ដី”ព្រះយេស៊ូគ្រីស្ទ”នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ តម្លៃ២៣ម៉ឺនដុល្លារ។
អ្នកទិញឈ្មោះ ឌុក ពិសិដ្ឋ.និងឈ្មោះ ឡូយ ឆៃ.ហើយការលក់ដីព្រះវិហារ ព្រះពរចំការតែ នេះ។
គឺលក់ដោយទាំងទីតាំងបញ្ចុះសព និងមានសពស្រាប់ចំនួន១០សពទៀតផង។
ខណៈបច្ចុប្បន្ន ភាគីអ្នកលក់ ស្នើឱ្យសហគមន៍ គាស់សពចេញពីដីនោះថែមទៀត ព្រោះលក់ផ្ដាច់បាត់ទៅហើយ។
មិនតែប៉ុណ្ណោះឈ្មោះ ស៊ូ មន្ធា កាលពីឆ្នាំ២០១៨ បានលក់ដី”វិហារយេស៊ូគ្រីស្ទ” នៅក្រុងព្រះសីហនុ ទំហំ ២.៧៣៨ ម៉ែត្រការ៉េ ។
ដោយក្នុង១ម៉ែត្រការ៉េ តម្លៃ១.០៥០$ អញ្ចឹងតម្លៃសរុបជិត៣.០០០.០០០$(ជិតបីលានដុល្លារ)។
លុះដល់ ខែមីនា ឆ្នាំ២០២២ ឈ្មោះ ស៊ូ មន្ធា បានលក់ដី”វិហារយេស៊ូគ្រីស្ទ” ស្ថិតនៅភូមិឡៅកា សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ដីទំហំប្រហែល៤ហិកតា បន្ថែមទៀត!។
លើសជាងនេះទៀតឈ្មោះ ស៊ូ មន្ធា កំពុងបន្តប្រកាសលក់ទីតាំង”ព្រះវិហារយេស៊ូគ្រីស្ទ” នៅស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បើតាមព័ត៌មានឈ្មោះ ស៊ូ មន្ធា បានប្រកាសលក់ដី ព្រះវិហារយេស៊ូគ្រីស្ទ នៅព្រះវិហារ និងខេត្តសៀមរាប រួមនិងខេត្តផ្សេងៗទៀត ពោលគឺឱ្យតែហាងឆេងដីខ្ពស់គឺលក់ទាំងអស់។
លោកគ្រូ ទូច ស៊ីនឿន បន្តថាៈដើមឡើយដី”ព្រះយេស៊ូគ្រីស្ទ”នៅភូមិចំការតែ។
បានទិញចំនួន៣លើក កាល
ទី១៖ ទិញនៅឆ្នាំ១៩៩៩ ទំហំ ៣.២០០ ម៉ែត្រការ៉េ តម្លៃ៥០០$ ទិញពីឈ្មោះ អ៊ឹង មុយហៀង។
ទី២៖ ទិញនៅឆ្នាំ២០០៣ ទំហំ ៤.៥០០ ម៉ែត្រការ៉េ តម្លៃ១.៥៥០$ ទិញពីឈ្មោះ ពេជ្រ សាមឿន។
៣៖ ទិញនៅឆ្នាំ២០០៣ ដែរទិញពីឈ្មោះ ហ៊ាង សឺ តម្លៃ៨៥០$។
សរុបទំហំទិញដីទាំង៣លើក ស្មើ ១១.៥៧៤ម៉ែត្រការ៉េ ។
ដោយពេលនោះគ្រូ ទូច ស៊ីនឿន ក៍បានចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន៥០$ ដើម្បីបង្គ្រប់ផងដែរ។
រាល់ការចោទប្រកាន់ទាំងនេះ នៅព្រឹកទី១៧.០៥.២០២២«ដើមរាំង»បានព្យាយាមទំនាក់ទំនងទៅអ្នកស្រី ស៊ូ មន្ធា “ប្រធានអង្គការ កុមារកំព្រា នៃសេចក្ដីសន្យាដំណឹងល្អទាំងបួន និងជាប្រធានប្រិយសម្ព័ន្ធខ្មែរ ដំណឹងល្អ ទាំងបួន”រួមនិងស្វាម៉ីរបស់អ្នកស្រី។
ប៉ុន្តែមិនមានការ អត្ថាធិប្បាយ ពីពួកគាត់នោះឡើយ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី គណៈកម្មការនៃព្រះវិហារ ព្រះពរចំការតែ”ព្រះយេស៊ូគ្រីស្ទ”នៅខេត្តមណ្ឌលគិរី។
សូមស្នើឱ្យអភិបាលខេត្តមណ្ឌលគិរី
អ្នកតំណាងរាស្ត្រ ខេត្តមណ្ឌលគិរី ជាពិសេសសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ ឱ្យពួកគាត់ដោយក្ដីអនុគ្រោះ ។
ដោយពួកគាត់ទាមទារ សូមយកដី”ព្រះវិហារយេស៊ូគ្រីស្ទ”ដែលបានលក់នោះមកវិញ ទុកជាសម្បត្តិសហគមន៍ និងស្នើឱ្យចាត់វិធានការផ្លូវច្បាប់លើឈ្មោះ ស៊ូ មន្ធា ដែលពួកគាត់អះអាងថាៈ ជាជនបោកប្រាស់៕ដើមរាំង