(កណ្ដាល)៖ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តកណ្ដាល នៅថ្ងៃទី១៦.០៥.២០២២។
បានចេញដីកា បង្គាប់ឱ្យឈ្មោះ ជុំ លីវវណ្ណារិទ្ធី ភេទប្រុសអាយុ៤០ឆ្នាំ នាយក”ក្រុមហ៊ុន សៀងហៃគ្រុប”។
មានទីលំនៅបច្ចុប្បន្នៈ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ចូលមកបង្ហាញខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល.ចាប់ពីថ្ងៃទី១៦.០៥.២០២២ ដល់ថ្ងៃទី៣០.០៦.២០២២ ពីបទ(ឆបោក ចេញសែកស្អុយ)។
ទោះជាយ៉ាងណាក្ដី នៅថ្ងៃទី១៦.០៥.២០២២នេះ គេឃើញវត្តមានលោក ជុំ លីវវណ្ណារិទ្ធី ចូលបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលផងដែរ ចំពោះការឃាត់ខ្លួនឬអត់ គឺពុំទាន់មានប្រភពបញ្ជាក់នៅឡើយទេ?? ៕សហការី