(កំពង់ស្ពឺ)៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងច្បារមន ឃាត់ខ្លួនចាត់ការតាមនីតិវិធី។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦-០៥-២០២២។
ជនសង្ស័យចំនួន២នាក់
១/ ឈ្មោះ ស៊ីម សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
២/ ឈ្មោះ ទែន ចន្ថន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិ ខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដកហូតបាន:
1/ម្ស៉ៅក្រាមព័ណ៌សថ្លាសង្ស័យ គ្រឿង ញៀន ១៣កញ្ចប់ តូច។
2/ឧបករណ៍ សម្រាប់ប្រើប្រាស់មូយចំនួន។
បច្ចុប្បន្ន៖ ករណីខាងលើ កំពុងកសាងសំណុំរឿង តាមនីតិវិធី ដើម្បីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ ចាត់ការបន្ត៕ដោយ៖ចិត្រា ឆន្ទះ