អុញនោះ រុស្ស៊ី បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅជិត​ព្រំដែន​ហ្វាំ​ង​ឡង់ បន្ទាប់ពី NATO ប្រកាសសមាជិកភាពថ្មី!

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានបញ្ជាអោយបញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅជិត​ព្រំដែន​ជាមួយ​ប្រទេស​ហ្វាំ​ង​ឡង់ ខណៈដែលការបញ្ជូន​នេះ កើតឡើង បន្ទាប់ពី​រដ្ឋ Nordic ប្រកាស​ចេតនា​ចង់​ចូលរួម​សម្ព័នមិត្តជាមួយ​អង្គការ​ណា​តូ​។​

គួរជម្រាបថ រដ្ឋាភិបាល​ទីក្រុង ហែល​ស៊ីន​គី មានចេតនាក្នុងការ​ចូលរួម​ជា​សមាជិក​អង្គការ ណា​តូ គឺជា​ទង្វើ​ដែល​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន មិន​គាំទ្រ និង​ប្រឆាំង​ពេញទំហឹង​។​

ជាមួយគ្នានោះ ទូរទស្សន៍​រដ្ឋ​រុស្ស៊ីហ្វាំងឡង់ ធ្លាប់បាន​ផ្សាយ​ថា ទីក្រុង​មូ​ស្គូ នឹងដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ទៅជិត​ព្រំដែន​អឺរ៉ុប​របស់ខ្លួន ប្រសិនបើ​ប្រទេស Nordic ដូចជា ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បង្កើត​មូលដ្ឋាន​យោធា​លើទឹក​ដី​របស់​ពួកគេ​។​

យ៉ាងណាមិញ លោក ពូ​ទីន ក៏បាន​និយាយ​ផងដែរ​ថា ប្រទេស​ទាំង ២ នឹង​ប្រឈមមុខ​ផលវិបាក ប្រសិនបើ​ពួកគេ ធ្វើ​ឲ្យ​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន កាន់តែ​ធ្ងន់ធ្ងរ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បានបញ្ជាក់​ពី​ចេតនា​របស់​ពួកគេ​ក្នុងការ​ចូលរួម​ជា​សមាជិក​អង្គការ​ណា​តូ ដោយ​ចង់​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​ជា​ប្រវត្តិសាស្ត្រ ដោយសារ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​៕

Leave a Reply

Your email address will not be published. Required fields are marked *