(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧.០៥.២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផលនៅថ្ងៃទី១៦.០៥.២០២២ ដោយរកមិនឃើញអ្នកឆ្លងកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៍ពុំមានដែរ ចំពោះអ្នកស្លាប់វិញក៍គ្មាន។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី១៧.០៥.២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៣៦.២៦២នាក់.ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៣.១៩៧នាក់.និងអ្នកស្លាប់សរុបចំនួន៣.០៥៦នាក់ហើយ៕ រតនា