fbpx

Ronaldo ចែកផ្លូវគ្នាជាមួយភ្នាក់ងារ Jorge Mendes បន្ទាប់ពីចាកចេញពី Manchester United!

កីឡាករ Cristiano Ronaldo បានចែកផ្លូវគ្នាជាមួយភ្នាក់ងារ រយៈពេលវែងរបស់គាត់គឺលោក Jorge Mendes បន្ទាប់ពីមានការខ្វែងគំនិតគ្នាដែលនាំទៅដល់ការចាកចេញពីក្លឹប Manchester United របស់គាត់ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសព័រទុយហ្គាល់។

លោក Mendes បានតំណាងឱ្យ Ronaldo ចាប់តាំងពីការផ្ទេរក្នុងតម្លៃ 12.2 លានផោនរបស់គាត់ពី Sporting CP ទៅ ManUnited ក្នុងឆ្នាំ 2003 ហើយបានស្នាក់នៅជាមួយអ្នកឈ្នះ Ballon d’Or ប្រាំសម័យកាលពេញមួយអាជីពដ៏ភ្លឺស្វាងរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយ កាសែតព័រទុយហ្គាល់ Publico រាយការណ៍ថា Ronaldo បានផ្តាច់ទំនាក់ទំនងជាមួយ លោក Mendes ក្នុងខែវិច្ឆិកា ដែលស្របពេលជាមួយនឹងការចាកចេញយ៉ាងរហ័សរបស់គាត់នៅOldTrafford។

របាយការណ៍នេះបានអះអាងថាលោក Mendes ប្រឆាំងនឹងការសម្រេចចិត្តរបស់ Ronaldo ក្នុងការចូលរួមក្នុងបទសម្ភាសន៍ដ៏វែងមួយជាមួយ Piers Morgan នៅលើ TalkTV ដែលបានរិះគន់យ៉ាងចាស់ដៃចំពោះ Man United និងអ្នកគ្រប់គ្រង Erik ten Hag ។

ទស្សនាវដ្ដី Publico រាយការណ៍ថា Ronaldo ឥឡូវនេះបានប្រគល់សិទ្ធិឱ្យលោក Ricardo Regufe ដែលធ្វើការជាអ្នកតំណាងឱ្យក្រុមហ៊ុន Nike នៅប្រទេសព័រទុយហ្គាល់ ជាភ្នាក់ងារបណ្តោះអាសន្តមុនពេលគាត់ក្លាយជាសមាជិកពេញម៉ោងរបស់ Ronaldo។

គួរជម្រាបថា ដំបូងឡើយ លោក Mendes បានណែនាំក្លឹប Al-Nassr មកឲ្យ Ronaldo ក្នុងខែវិច្ឆិកា ប៉ុន្តែកីឡាករវ័យ 37 ឆ្នាំរូបនេះ ត្រូវបានគេនិយាយថាបានណែនាំ Regufe ឱ្យទាក់ទងក្លឹបអារ៉ាប៊ីសាអូឌីតជំនួសវិញ បន្ទាប់ពីព័រទុយហ្គាល់ត្រូវបានធ្លាក់ចេញពីការប្រកួត World Cup៕

Leave a Reply

Your email address will not be published. Required fields are marked *