(កំពត)៖ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២
លោក វ៉ិត វឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃចំនួន ៥៦៦អង្គ នៅវត្តជុំគ្រៀល ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី ព្រមទាំងពុទ្ធសាសនិក យាយជី តាជី ជាច្រើនរូប៕