(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីៈ ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤-១០ ខែមករា ឆ្នាំ២០២៣។
ក្នុងនោះក្រសួងបញ្ជាក់ថាៈ កម្ពុជា ទទួលឥទ្ធិពល ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប សកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។
ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ
១៖ តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។
២៖ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។
៣៖ តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង នៅលើផ្ទៃសមុទ្រ ក៏មានរលកសមុទ្រ ពីមធ្យមទៅបង្គួរផងដែរ៕