fbpx

លោក ជា សុមេធី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ឌុល គឿន!

(ភ្នំពេញ)៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី តំណាងឱ្យមន្ត្រីរាជការក្រោមឱវាទ ពលរដ្ឋក្នុងខេត្តព្រៃវែង។
បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

លោក ជា សុមេធី សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ លោក ឌុល គឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា៖ លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕សហការី

Leave a Reply

Your email address will not be published. Required fields are marked *