fbpx

សមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់ជនសង្ស័យ៣នាក់បានភ្លាមៗករណីវាយប្លន់យកទូរស័ព្ទ.!

(ភ្នំពេញ)៖សមត្ថកិច្ចបានចាប់ជនសង្ស័យ៣នាក់ករណីវាយប្លន់យកទូរសព្ទនៅម្តុំផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែឧសភា។
នគរបាលខណ្ឌប្ញស្សីកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ សុថា អាយុ២០ឆ្នាំ មានសារធាតុញៀន។ឈ្មោះ ជា រតនា អាយុ៣១ឆ្នាំមានសារធាតុញៀន-ឈ្មោះ រិទ្ធិ វឌ្ឍនៈ ភេទស្រី អាយុ៣០ឆាំ្នពួកគេនៅផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ។


សម្ភារបាត់បង់ទូរសព្ទ១គ្រឿងម៉ាកOPPO។ជនរងគ្រោះឈ្មោះ វ៉ាន់ សារិន អាយុ១៩ឆ្នាំជាកម្មករ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។មុនកើតហេតុជនរងគ្រោះបានជិះផាស្អេបពីផ្សារចាស់ទៅរកស្រីរកស៊ីផ្លូវភេទនិងបានសួរតម្លៃ។ភ្លាមនោះក៏មានមនុស្ស៣នាក់ស្រីម្នាក់មកវាយទៅលើជនរងគ្រោះយកទូរសព្ទបានសម្រេច រួចរត់គេចខ្លួនបាត់អស់។
នៅវេលាទៀបភ្លឺនៅថ្ងៃទី១៦ ខែឧសភានសមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្ស័យ៣នាក់។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងផ្នែកជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *