fbpx

ស្លាប់ម្នាក់ និង​៥​នាក់​ទៀត​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ព្រះវិហារ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក!

ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងព្រះវិហារភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសប្រាំនាក់។

នាយកដ្ឋានតម្រួតខោនធី Orange បាននិយាយនៅលើ Twitterថា ការបាញ់ប្រហារនេះ ត្រូវបានគេរាយការណ៍ថា មិនយូរប៉ុន្មានមុនម៉ោង 1:30 រសៀលថ្ងៃអាទិត្យ (20:30 GMT) នៅឯវិហារ Geneva Presbyterian ដែលមានទីតាំងនៅទីក្រុង Laguna Woods ចម្ងាយប្រហែល 80 គីឡូម៉ែត្រ (50 ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Los Angeles

មន្ត្រី​បាន​និយាយ​ថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៤​នាក់​ទៀត​រង​របួស​ធ្ងន់ ចំណែក​អ្នក​រង​របួស​ទី​៥​ម្នាក់​ទៀត​រង​របួសស្រាល ។

យ៉ាងណាមិញ ជន​សង្ស័យ​ជា​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​អាយុ​៦០​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួនហើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *