Update៖ ករណីឆេះអគារកាស៊ីណូ អ្នករបួសធ្ងន់៣៤នាក់ បានបញ្ជូនទៅសង្គ្រោះនៅថៃ!

(បន្ទាយមានជ័យ)៖ ថ្លែងក្នុងពេលផ្ដល់បទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន នៅល្ងាច ថ្ងៃទី២៩.១២.២០២២។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ករណីអគ្គីភ័យឆាបឆេះ អគារកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មានអ្នករបួសធ្ងន់ចំនួន៣៤នាក់ ត្រូវបានបញ្ជូនទៅប្រទេសថៃ ដើម្បីជួយសង្គ្រោះ ដោយក្នុងចំណោម ជនរងគ្រោះទាំង៣៤នាក់ មានស្លាប់ម្នាក់ផងដែរ។

បើតាមលោក អ៊ុំ រាត្រី ប្រតិបត្តិការរុករកបានផ្អាកជាបណ្ដោះអាសន្ន ត្រឹមព្រលប់ទី២៩.១២.២០២២។
ព្រោះប្រព័ន្ធចរន្តអគ្គិសនី សម្រាប់ផ្គត់ផ្គង់អគារកាស៊ីណូ បានផ្ដាច់អស់ហើយ គឺងងឹតឈឹងតែម្ដង។

លោក អ៊ុំ រាត្រី បន្តថាៈបើតាមការគ្រោងទុក ប្រតិបត្តិការរុករក និងបញ្ចប់នៅថ្ងៃទី៣០.១២.២០២២ស្អែកនេះ។

សូមជម្រាបថាៈ គិតត្រឹមល្ងាចថ្ងៃទី២៩.១២.២០២២ គ្រោះអគ្គភ័យនេះ បានសម្លាប់មនុស្សជិត២០នាក់ និងរបួសធ្ងន់ស្រាលជិត១០០នាក់!។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ អគារកាស៊ីណូខាងលើ មានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ចំពោះទំហំនៃការខូចខាត មិនទាន់អាចវាយតម្លៃបាននៅឡើយទេ!។

សូមបញ្ជាក់ថាៈ អគ្គិភ័យនេះ បានកើតមានតាំង ពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី២៨.១២.២០២២ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី២៩.១២.២០២២ ទើបសមត្ថកិច្ចបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញទាំងស្រុង!។

ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថាៈ ឆ្លងចរន្ដអគ្គិសនី នៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើង ដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *