(កណ្តាល)៖ នគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជារដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយជំនាញព្រហ្មទណ្ឌ ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ជាមុខសញ្ញាចោរ ឆក់យ៉ាងសកម្ម។
ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅចំណុចតាមផ្លូវបេតុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលក្រុងតាខ្មៅ បានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ទឹម ឃុនណៃ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករិនីរោងចក្រ។
រីឯជនសង្ស័យទី១៖ ឈ្មោះសុខ សារ៉ាត់ ភេទ
ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ជា(អ្នកឆក់)។
ទី២៖ ឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាធធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាអ្នក(បើកម៉ូតូ)។
នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិៈម៉ូតូដេីម្បីទៅផ្ទះ ។
លុះដល់ត្រង់ចំណុចកែងផ្លូវបេតុងទំនប់ឆ្កែឆ្គួត ស្រាប់តែមានក្រុមជនសង្ស័យ២នាក់ខាងលើ ។
បានជិៈម៉ូតូតាមមកពីក្រោយដល់ទន្ទឹមបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងហោប៉ៅខោខាងក្រោយ រួចហើយពួកវាបាននាំគ្នាជិៈគេចខ្លួន ។
ភ្លាមនោះជនរងគ្រោះបានស្រែកថា:ចោរៗហេីយបានជិៈម៉ូតូដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងក្បែហាងB-gold ផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ។
ក៍ស្រាប់តែម៉ូតូរបស់ជនសង្ស័យបានបុកម៉ូតូរ៉ឺម៉កកង់បី បណ្តាលអោយជនសង្ស័យម្នាក់ឈ្មោះសុខ សារ៉ាត់ ធ្លាក់លើម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែនោះព្រួតវាយ។
ពេលនោះជួបកម្លាំងរបស់ប៉ុស្តិ៍កំពង់សំណាញ់ និង កម្លាំងរបស់អធិការដ្ឋានកំពុងល្បាតតាមផ្លូវ ឃើញបានចុះអត្តរាគមន៍ ឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ទៅ ។
បន្ទាប់ពីមកសមត្ថកិច្ចបានបានធ្វេីការស្រាវជ្រាវនិងសហការជាមួយអធិការខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុន២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន៖ ជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ឆៃ យុទ្ធ