ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ទីបញ្ចប់របស់កងទ័ពរុស្ស៊ី នៅក្នុងជម្លោះជាមួយអ៊ុយក្រែន កាន់តែខិតជិតមកដល់ហើយ។
សុន្ទរកថានេះ លោកបានថ្លែងនាពេលយប់របស់លោក Zelenskyy បានកើតឡើង នៅពេលដែលទាហានអ៊ុយក្រែន អះអាងថា ខ្លួនបានទប់ស្កាត់ការវាយលុករបស់រុស្ស៊ី នៅភាគខាងកើត ដោយជោគជ័យ ខណមន្ត្រីយោធាលោកខាងលិច បាននិយាយថា ដោយសារតែកងកម្លាំងរបស់ទីក្រុងមូស្គូ បានបរាជ័យក្នុងការដណ្តើមយករដ្ឋធានី Kyiv ទើបពួកគេផ្លាស់ទៅភាគខាងកើត។
ទន្ទឹមនោះ លោក Zelenskyy ក៏បានបញ្ជាក់ថា ទីបញ្ចប់របស់ពួកគេ (រុស្ស៊ី) នឹងមកដល់នៅពេលដែលប្រជាជនអ៊ុយក្រែន តស៊ូកាន់តែខ្លាំង ហើយយើងនឹងបង្ខំឱ្យប្រទេសរុស្ស៊ី ទទួលស្គាល់ការពិតផងដែរ៕