រុស្ស៊ី ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ថាមពលអគ្គិសនី​ទៅកាន់​ប្រទេស​ហ្វាំ​ង​ឡង់ ដោយសារ​!

ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​របស់​រុស្ស៊ី RAO Nordic បានប្រកាសថា ខ្លួន​នឹង​ផ្អាក​ការផ្គត់ផ្គង់​ថាមពលអគ្គិសនី​ទៅកាន់​ប្រទេស​ហ្វាំ​ង​ឡង់ ចាប់ពី​ថ្ងៃ​សៅរ៍​នេះ ដោយ​លើកឡើង​ពី​បញ្ហា​ទាក់ទង​ការទូទាត់​រវាង​ប្រទេស​ទាំង ២ ។​

ក្រុមហ៊ុនខាងលើ បាន​បញ្ជាក់ថា ប្រទេស​ហ្វាំ​ង​ឡង់ មិនបាន​បង់ប្រាក់​រូបល៍សម្រាប់​ការចែក​ចាយ កាលពី​លើក​មុន​នោះទេ​។​

ទន្ទឹម​នោះ ប្រតិបត្តិ​ករ​បណ្តាញ​អគ្គិសនី​របស់​ហ្វាំ​ង​ឡង់ បាន​និយាយថា ការផ្តល់​ថាមពល​របស់​រុស្ស៊ី មកកាន់​ហ្វាំ​ង​ឡង់ គឺ​ត្រឹម​តែមួយ​ភាគ​តូច​ប៉ុណ្ណោះ​។​

ដោយឡែក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​មូ​ស្គូ បាន​គំរាម​ចាត់វិធានការ​សងសឹក​បន្ទាប់ពី​ហ្វាំ​ង​ឡង់ បាន​បង្ហើប​គម្រោង​ចូលរួម​ជា​សមាជិក​នៃ​អង្គការ​ណា​តូ​៕

Leave a Reply

Your email address will not be published.