Al Jazeera ចេញថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអ្នកការសែត Shireen Abu Akleh!

Al Jazeera បានថ្កោលទោសការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែលលើពិធីបុណ្យសពរបស់អ្នកកាសែត Shireen Abu Akleh ដែលបានស្លាប់។

អ្នកកាសែតជើងចាស់ Al Jazeera ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃពុធ ខណៈដែលអ្នកស្រីកំពុងបំពេញភារកិច្ចកំឡុងការលុកលុយរបស់អ៊ីស្រាអែលនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅតំបន់ West Bank ។

គួរជម្រាបថា កាលពីថ្ងៃសុក្រ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងពិធីបុណ្យសពដែលកងកម្លាំងអ៊ីស្រាអែលមិនអនុញ្ញាត។ ក្នុង​វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​ចាក់​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ Al Jazeera កង​កម្លាំង​អ៊ីស្រាអែល​បាន​វាយ​អ្នក​កាន់​ទុក្ខ រួម​ទាំង​អ្នក​ដែល​ដឹក​សព​អ្នកស្រី Abu Akleh ស្ទើរ​តែ​ធ្វើ​ឲ្យ​ពួកគេ​ទម្លាក់​មឈូសចោល។

យ៉ងណាមិញ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានថ្កោលទោសការសម្លាប់អ្នកស្រី Abu Akleh ហើយបានអំពាវនាវឱ្យមាន “ការស៊ើបអង្កេតភ្លាមៗ ឯករាជ្យ មិនលំអៀង មានប្រសិទ្ធភាព ហ្មត់ចត់ និងតម្លាភាព” ចំពោះការស្លាប់របស់នាង៕

Leave a Reply

Your email address will not be published.