ប្រជាជនកូរ៉េខាងជើង 21 នាក់បានស្លាប់ និងរាប់មុឺននាក់ទៀតកំពុងមានរោគសញ្ញាក្រុនក្តៅ ដែលគេសង្ស័យថាជា Covid!

ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន 21 នាក់ និងមនុស្សរាប់ម៉ឺននាក់ទៀតដែលមានរោគសញ្ញាគ្រុនក្តៅ ខណៈដែលមេដឹកនាំគីម ជុងអ៊ុន បាននិយាយថា ជម្ងឺក្រុនក្តៅ បានធ្វើឱ្យប្រទេសនេះស្ថិតក្នុង “ភាពចលាចលយ៉ាងខ្លាំង” ។

ប្រទេសឯកោមួយនេះ ត្រូវបានគេដាក់ការសង្ស័យថាមានការការផ្ទុះឡើងនៃ COVID លើកដំបូងរបស់ខ្លួននៅដើមសប្តាហ៍នេះ បន្ទាប់ពីអះអាងថាគ្មានការឆ្លងសូម្បីតែមួយករណី ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតជាងពីរឆ្នាំមុន។

គួរជម្រាបថា ការស្លាប់ និងករណីថ្មីនេះ បានបង្កើនចំនួនសរុបដល់ 27 នាក់បានស្លាប់ និង 524,440 នាក់កំពុងមានរោគសញ្ញាជំងឺ ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃគ្រុនក្តៅចាប់តាំងពីចុងខែមេសា។ ប្រទេសកូរ៉េខាងជើងបាននិយាយថាមនុស្ស 243,630 នាក់បានជាសះស្បើយហើយ 280,810 នាក់នៅតែស្ថិតក្នុងការដាច់ដោយឡែក។

គួតបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរនៅលើពិភពលោកដែលមិនធ្លាប់មានយុទ្ធនាការចាក់វ៉ាក់សាំង COVID ហើយក៏បដិសេដមិនទទួលយកជំនួយវ៉ាក់សាំងពីWHOផងដែរ៕

Leave a Reply

Your email address will not be published.