កាលពីថ្ងៃអាទិត្យយប់មិញនេះ ប៉ូលីសក្រុងប៉ារីស និងអ្នកគាំទ្របាល់ទាត់បារាំង បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង។ ខណៈដែលក្រុមជម្រើសជាតិបារាំង បានរងបរាជ័យ ក្រោមស្នាដៃក្រុមអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។
កម្លាំងមន្ត្រីប៉ូលីសជាច្រើន ត្រូវបានដាក់ពង្រាយ ដើម្បីបំបែកហ្វូងហ្វូងមនុស្សនៅវិថី Champs Elysees កណ្តាលទីក្រុងប៉ារីស បន្ទាប់ពីការប្រកួតចុងក្រោយបានបញ្ចប់។
សារព័ត៌មាន Le Parisien បានរាយការណ៍ថាៈ មួយម៉ោងក្រោយចប់ការប្រកួត ប៉ូលីសបានចាប់ខ្លួនមនុស្សប្រហែល១០នាក់ ជុំវិញកុបកម្ម បន្ទាប់ពីការប្រកួតចុងក្រោយ។
គួរជម្រាបថាៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង បានឱ្យដឹងថាៈ ប៉ូលីសត្រូវបានដាក់ពង្រាយចំនួន ២.៧០០នាក់នៅទីក្រុងប៉ារីស ។
មុនពេលការប្រកួតនេះ ក្នុងការប្រមើលមើលពីភាពចលាចលដែលអាចកើតមាន។
ខណៈដែលហឹង្សា បានផ្ទុះឡើងម្តងរួចមកហើយ បន្ទាប់ពីបារាំងបានយកឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup លើប្រទេសម៉ារ៉ុកកាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណា នៅមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរបួសនៅឡើយទេ៕