(បាត់ដំបង)៖ករណីបង្កឱ្យមានការភា្ញក់ផ្អើលនិងជាចម្ងល់លើហេតុការណ៍មិនគួរកើតចំពោះខ្សែវ៉ាយហ្វាយដាច់ធ្លាក់មកដីនៅតាមផ្លូវក៏ឆក់គោមួយក្បាលបណ្តាលឱ្យងាប់ភ្លាម។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍មិនគួរកើតនិងកម្រនេះបានកើតឡើងនៅក្រុមទី៦ ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចបានបន្តថា ខ្សែវ៉ាយហ្វាយរបស់ក្រុមហ៊ុនអ៊ិនធីណែតមួយបានដាច់ធ្លាក់មកដី ក៏បានឆក់សត្វគោមួយក្បាលបណ្តាលឱ្យងាប់។
ករណីនេះមិនទាន់មានអង្គភាពជំនាញណាឬខាងក្រុមហ៊ុនចេញមកបកស្រាយនិងអះអាងពន្យល់ឱ្យដឹងច្បាស់នៅឡើយទេចំពោះរឿងខ្សែវ៉ាយហ្វាយ ដែលមានចរន្តភ្លើងឆក់បែបនេះ៕