សមត្ថកិច្ច  បានបន្តរកមូលហេតុស្ត្រីម្នាក់ស្លាប់អណ្តែតទឹកអូរព្រំដែននោះ.!

(បាត់ដំបង)៖ពលរដ្ឋបានឃើញស្ត្រីម្នាក់ស្លាប់ហូរតាមទឹកអូរតំបន់ព្រំដែនកាលពីរសៀលថ្ងៃទី១២ ខែឧសភា រហូតមកដល់ពេលនេះសមត្ថកិច្ចបានបន្តរកមូលហេតុនៃការស្លាប់នេះ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ករណីឃើញសាកសពស្ត្រីម្នាក់ដែលស្លាប់អណ្តែតតាមទឹកអូរនេះ បង្កការភ្ញាក់ផ្អើលឡើងនៅ ត្រង់ម្តុំភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបងរកាលពីសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ស្ត្រីដែលស្លាប់គេស្គាល់ ឈ្មោះរឿត ហៅ រ័ត្ន អាយុ៣៥ឆ្នាំ មកស្នាក់បណ្តោះអាសន្ននៅភូមិ-ឃុំ ខាងលើ។

ក្រោយហេតុការណ៍កើតឡើងមានបុរសម្នាក់ឈ្មោះសុខ អាយុ៣៧ឆ្នាំ បានចេញមកស្រែកទ្រហោរយំ ហើយអះអាងថាខ្លួនជាប្តីរបស់ស្ត្រីជនរងគ្រោះ។
បុរសរូបនោះបានប្រាប់ឱ្យដឹងថា ប្រពន្ធគាត់បានចេញពីផ្ទះតាំងពីព្រឹកតែគាត់មិនបានដឹងថាប្រពន្ធគាត់រវល់ចេញទៅក្រៅផ្ទះធ្វើអ្វីនោះទេ ហើយគាត់ក៏មិនបានដើររកដែរដោយសាររវល់ស៊ីឈ្នួលបាញ់ថ្នាំស្មៅឱ្យគេ។ក្រោយមកក៏មានការភ្ញាក់ផ្អើលក៏មកមើលស្រាប់តែឃើញជាប្រពន្ធរបស់ខ្លូនបានស្លាប់។
ភ្លាមនោះសមត្ថកិច្ចស្រុកសំពៅលូនបានចុះពិនិត្យ រួចប្រគល់សាកសពទៅសាច់ញាតិនិងស្រាវជ្រាវបន្តលើករណីនេះ៕

Leave a Reply

Your email address will not be published.