fbpx

ប៊ូសស្ត្រង នឹងដាក់លិខិតអញ្ជើញកំពូលកីឡាករបាល់ទាត់ Ronaldo និង Messi មកកម្ពុជា!

(ភ្នំពេញ)៖ ការប្រកួត World Cup ២០២២ នៅប្រទេសកាតា លើកនេះ ជាវត្តមានចុងក្រោយក្នុងឆាកជីវិតរបស់កីឡាករអាហ្សង់ទីន Lionel Messi មានអាយុ ៣៥ឆ្នាំ និងកីឡាករព័រទុយហ្គាល់ Cristiano Ronaldo វ័យ៣៧ឆ្នាំ។
ទោះជា Ronaldo និង Messi ជាកីឡាករដ៏អស្ចារ្យបំផុតធ្លាប់ឈ្នះពានធំៗជាច្រើនក្តី ប៉ុន្តែពួកគេនៅមិនទាន់បានលើកពាន World Cup ម្ដងឡើយក្នុងឆាកជីវិតពួកគាត់។

ក្រុមហ៊ុនភេសជ្ជៈ BOOSTRONG បានបង្ហាញពីគោលបំណងដ៏ធំមួយ គឺប្រសិនបើប្រទេសអាហ្សង់ទីន ឬ ព័រទុយហ្គាល់ លើកពាន WORLD CUP លើកនេះ ក្រុមហ៊ុន BOOSTRONG នឹងអញ្ជើញក្រុម Messi ឬ Ronaldo មកទស្សនាប្រទេសខ្មែរ ជាពិសេសប្រាសាទអង្គរវត្តយើង ដោយក្រុមហ៊ុន BOOSTRONG នឹងធានារ៉ាប់រងរាល់ការចំណាយលើដំណើរកម្សាន្តទេសចរណ៍ក្នុងប្រទេសខ្មែរយើង។

តំណាងក្រុមហ៊ុន BOOSTRONG បានលើកឡើងថា គោលបំណងនៃការអញ្ជើញក្រុម Messi ឬ Ronaldo មកប្រទេសយើង គឺដើម្បីអបអរដល់ជ័យជម្នះនៃការសម្រេចបំណងលើកពានបាល់ទាត់ពិភពលោករបស់គាត់ ហើយប្រសិនបើកំពូលកីឡាករទាំង២រូប យល់ព្រមអញ្ជើញមកនោះពិភពលោក ក៏កាន់តែស្គាល់វប្បធម៌ខ្មែរយើងទូលំទូលាយ និងចង់មកទស្សនាប្រទេសខ្មែរយើងកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថាៈ ក្រុមហ៊ុន BOOSTRONG គឺជាក្រុមហ៊ុនដៃគូឧបត្ថម្ភធំផ្លូវការ ដែលបាននាំយកការផ្សាយផ្ទាល់ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក មកផ្សាយជូនប្រជាជនខ្មែរយើង បានទស្សនាទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *