(ក្រចេះ)៖ រថយន្តសាំយ៉ុងដឹកឈើ២គ្រឿងរបស់ឈ្មួញ ជើងខ្លាំងប្រចាំខេត្តក្រចេះ ប៉ែកខាងលិចទន្លេ ដែលមិនចេះខ្លាចសមត្ថកិច្ច ហើយក៏មិនដែល មានជំនាញពាក់ពន្ធ័ណាហ៊ានបង្ក្រាប។
ឥឡូវត្រូវបានកម្លាំង កងរាជអាវុធហត្ថ កម្ទេចចោល ដោយប្រើម៉្សៅ TNTបំផ្ទុះ ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ការដុតកម្ទេចរថយន្តល្មើសទាំង២គ្រឿងនេះបានធ្វើឡើងនៅខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
ការដុតកម្ទេចចោលរថយន្តនៅពេលនេះ បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាបបាន នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១.១២.២០២២។
ឈ្មួញដែលជាម្ចាស់រថយន្តល្មើសទាំង២គ្រឿងនេះត្រូវបានគេស្គាល់ថាឈ្មោះ ធា ។
ដែលល្បីរឿងរកសុីបទល្មើសជាយូមកហើយ និងធ្លាប់បង្ហើរពាក្យបោះសម្ដីថាៈរូបគាត់ មានសែស្រឡាយ និងខ្នងបង្អែងរឹងមាំទៀតផង។
ទោះជាយ៉ាងណាក្ដីឥឡូវរថយន្តរបស់ឈ្មួញឈើរូបនេះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថដុះបំផ្លាញចោលហើយ៕