(ភ្នំពេញ)៖ ជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន១១រូប ត្រូវបាន ព្រះមហាក្សត្រៈខ្មែរ ត្រាស់បង្គាប់ដំឡើងឋានៈ។
នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រៈ ចុះការបរិច្ឆេទ នៅថ្ងៃទី០៦.១២.២០២២។
ជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន ទាំង១១រូបដែលត្រូវបានដំឡើងឋានៈនោះរួមមាន៖
ទី១៖ លោក ដួង តារា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមពីលើមុខងារបច្ចុប្បន្ន។
២៖ លោក ហូ វង្សវឌ្ឍនៈ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមពីលើមុខងារបច្ចុប្បន្ន។
៣៖ លោក រស្មី ឧត្ដម មានឋានៈស្មើរដ្ឋលេខាធិការ។
៤៖ លោក ហាក់ ចាន់រឿន មានឋានៈស្មើរដ្ឋលេខាធិការ។
៥៖ លោក អ៊ូច ឌីណា មានឋានៈស្មើរដ្ឋលេខាធិការ។
៦៖ លោក នឹម វីរៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមពីលើមុខងារបច្ចុប្បន្ន។
៧៖ លោក មុំ វិសុទ្ធដ្ឋារ៉ូ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
៨៖ លោក សរ ខន្តី មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមពីលើមុខងារបច្ចុប្បន្ន។
៩៖ លោក ឡុញ ហ៊ាល មានឋានៈស្មើអនុរដ្ឋលេខាធិការ។
១០៖ លោក ទ្រី វ៉ាន់ថា មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមពីលើមុខងារបច្ចុប្បន្ន។
១១៖ លោកស្រី សុទ្ធ សុមាលី មានឋានៈស្មើអគ្គនាយក បន្ថែមពីលើមុខងារបច្ចុប្បន្ន៕