fbpx

ទីបំផុត Ronaldo រកឃើញទ្រនំថ្មី បន្ទាប់ពី​បញ្ចប់កិច្ចសន្យាជាមួយបិសាចក្រហម!

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីចូលរួមជាមួយ Al-Nassr នៅក្នុងខែមករាខាងមុខនេះ។

កីឡាករវ័យ 37 ឆ្នាំរូបនេះ កំពុងស្វែងរកក្លឹបថ្មី បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United ត្រូវបានបញ្ចប់កាលពីខែមុន។

ក្លឹបបិសាចក្រហម Man United បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីបញ្ចប់កិច្ចព្រមព្រៀងរបស់ Ronaldo ដែលមានតម្លៃលើសពី 500,000 ផោនក្នុងមួយសប្តាហ៍ ដែលជាការឆ្លើយតបទៅនឹងបទសម្ភាសន៍របស់គាត់ជាមួយពិធីករ Piers Morgan ដែលគាត់បានរិះគន់ Erik ten Hag និងម្ចាស់ក្លឹបយ៉ាងចាស់ដៃ។

កាលពីសប្តាហ៍មុន សារព័ត៌មាន Marca បានរាយការណ៍ថា Cristaino Ronaldo បានទទួលការផ្តល់ជូនកិច្ចសន្យាដែលមានតម្លៃ 500 លានអឺរ៉ូ (432 លានផោន) ពី Al-Nassr របស់អារ៉ាប៊ីសាអូឌីត ហើយនឹងចូលរួមជាមួយពួកគេនៅថ្ងៃទី 1 ខែមករាឆ្នាំក្រោយនេះ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល CR7 នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ ដែលមានតម្លៃ €200m (£173m) ក្នុងមួយរដូវកាល។

យោងតាមបញ្ជីរបស់ Forbes សម្រាប់ឆ្នាំ 2022 ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ Ronaldo ក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោក ខណៈដែលគាត់នាំមុខ Lionel Messi ដែលរកបាន 130 លានដុល្លារ (£105m) នៅ Paris Saint-Germain នៅឆ្នាំនេះ និង Los Angeles Lakers’  LeBron James ដែលរកបាន 121.2 លានដុល្លារ (98 លានផោន) ៕

Leave a Reply

Your email address will not be published. Required fields are marked *