(ភ្នំពេញ)៖ បងប្អូនប្រាកដជាបានជ្រាបហើយថាៈ កាលពី១ខែមុន ម្ដាយរបស់អតីតតារាសម្ដែង សឿ សុធារ៉ា ។
បានទទួលមរណភាព ហើយអ្វីដែលធ្វើឲ្យមហាជន អាណិតនោះ ត្រង់ថា រូបនាងជាកូន បែរជាគ្មានលុយសូម្បីតែធ្វើបុណ្យជូនម្ដាយ!។
ដោយពេលនោះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានក្ដីអាណិត បានជួយជាថវិកាចំនួន២ពាន់ដុល្លារ។
ដើម្បីឲ្យ តារាសម្ដែង សឿ សុធារ៉ា យកលុយធ្វើបុណ្យជូនម្ដាយ។
ក្រៅពីតារាចម្រៀងមានងារជាឧកញ៉ារូបនេះជួយ ក៏មានមិត្តភក្ដិរួមអាជីព និងសប្បុរសជន ជាច្រើនទៀតបានជួយជាថវិកា ជាបន្តបន្ទាប់។
ក្រោយម្ដាយចែកឋានទៅ គេសង្កេតឃើញថា អតីតតារាសម្ដែង សឿ សុធារ៉ា ។
ហាក់មានស្មារតីមិនប្រក្រតីនោះឡើយ ហើយបានទៅរស់នៅក្នុងវត្ត។
ដែលកាន់តែអាណិតទៀតនោះ សឿ សុធារ៉ា មានសុខភាពមិនល្អ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅកាល់ម៉ែត្រ។
ជាក់ស្ដែងហ្វេសប៊ុកឈ្មោះ”កណ្ណិកាសាឡន សាខាទី1″ បានបង្ហោះវីដេអូ សឿ សុធារ៉ា នៅលើគ្រែពេទ្យ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ។
ហើយរៀបរាប់ថាៈ កាលពីវេលាម៉ោងប្រហែល១១យប់មិញ សឿ សុធារ៉ា ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ទាំងយប់ ដោយសារតែមានអាការៈវៀចថ្គាម។
ខណៈ សាពូន មីដាដា បានបង្ហោះថា «បើប្អូនមិនប្រឹងហូប តើឲ្យអ្នកណាមកហូបជំនួស បើប្អូនមិនព្រមដេក តើឲ្យអ្នកណាមកដេកជំនួស ខំលេ.បតែថ្នាំទាំងក្បង់ៗហ្នុងមិនអាចជួយបន្ធូរឡើយមានតែបន្ថែម ពេទ្យអាចជួយតិចតួចប៉ុណ្ណោះ ម៉ោងជាងពីររំលងអធ្រាត្រទៅហើយ កូនៗមិនព្រមងងុយដេក ចាំមើលចាំថែម្តាយ
ម្នាលប្អូនស្រី ជំងឺនេះគឺប្អូនខ្លួនឯងព្យាបាលខ្លួនឯង ហើយការព្យាបាលខ្លួនឯងនោះគឺ ហូបគ្រប់ ដេកគ្រប់ ហាត់កីឡា សំអាតចិត្ត តាំងសមាធិ និងព្រមទទួលគ្រប់យ៉ាង … ព្រះពុទ្ធអង្គបានត្រាស់សម្តែងថា សីល សមាធិ បញ្ញា»។
សូមជម្រាបថា៖ អ្នកនាង សឿ សុធារ៉ា បានរៀបការជាមួយតារាចម្រៀង សាពូន មីដាណា កាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០០៩ ដោយគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ។
ចំណងអាពាហ៍ពិពាហ៍ របស់ពួកគេ បន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់ ទី១ឈ្មោះ សាពូន តារាភិមាន។
កូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស។
បច្ចុប្បន្នៈ អ្នកនាង សឿ សុធារ៉ា និង លោក សាពូន មីដាណា អស់និស្ស័យជាប្ដីប្រពន្ធជាមួយគ្នាហើយ៕