fbpx

អំណោយផ្ទះ១ខ្នងរបស់លោក ដួង តារា នៅស្រុកស្អាង សង់បាន៧០ភាគរយហើយ!

(កណ្តាល)៖ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយលោក មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមទាំងក្រុមការងារស្ម័ត្រចិត្តរបស់លោក ដួង តារា ។
បានទៅពិនិត្យការសាងសង់ផ្ទះមួយខ្នងមានទទឹង ៨ម៉ែត្រ បណ្តោយ១២ ដោយសាងសង់ ជូនគ្រួសារលោក លឿន សារុន អតីតមេឃ៉ំ គណបក្សប្រឆាំង នៅក្នុងភូមព្រែកពោធិ៍ ឃ៉ំទឹកវិល ស្រុកស្អាង ខេត្តកណ្តល។

ក្រោយពីបានពិនិត្យរួចហើយ និង តាមការបញ្ជាក់របស់អ្នកម៉ៅការសំណង់បានឲ្យដឹងថាៈ ការសាងសង់នេះគឺបានប្រមាណជា៧០ % ហើយ នឹង រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសនោះលោក ដួង តារា បានថ្លែងថាៈ ពេលដែលសាងសង់ផ្ទះនេះរួចរាល់លោក នឹង រៀបចំវិធីប្រគល់ផ្ទះនេះជូនក្រុមគ្រួសារលោក លឿន សារុន ។
ហើយផ្ទះនេះការចំណាយការសាងសង់គឺជាថវិការផ្ទាល់របស់លោក និង មានការចូលរួមពីសំណាក់សប្បុរសជន ទាំងក្នុងស្រុក និថ ក្រៅស្រុកផងដែល។

ចំណែកលោក លឿង សារុន និង ក្រុមគ្រួសារបានបង្ហាញពីការសប្បាយចិត្ត ពេញចិត្ត និង បានអរគុណចំពោះទឹកចិត្តដល់ល្អរបស់លោក ដួង តារា ។
ដែលបានយកចិត្តទុកចំពោះគ្រួសារគាត់ និង ប្រជាពលរដ្ឋផ្សេងទៀត ជាពិសេសលោកសូមអរគុណគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីប្រធានបក្ស និង ជាអ្នកនាំមកនៅសន្តិភាពជូនកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *