fbpx

ប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។
បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនឿចិត្ត ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុន នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយវិនិយោគរបស់កម្ពុជា «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មានក្រុមហ៊ុនមួយ បានស្នើសម្តេចបញ្ឈប់ការវិនិយោគរបស់មីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០។ តែត្រូវសម្តេចបញ្ជាក់ទៅវិញថា សម្តេចមិនអាចបំពានការសម្រេចរបស់សម្តេចបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀរីកចម្រើន ជាមួយទុនកើនដល់ ៦០០លានដុល្លារ មានកម្មករបម្រើការងារដល់ ៦ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការខិតខំរបស់កម្មករ កម្មការរិនីនៅរោងចក្រមីនេបៀ ដែលបាននាំគ្នាប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយធ្វើឱ្យក្រុមហ៊ុននៅតែអាចដំណើរការក្នុងដំណាក់កាលរាតត្បាតកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើពួកគេមានការខ្មាសអៀនទេ ពេលកម្ពុជា ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងលើកជំងឺកូវីដ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រោះវាមិនទាន់រលាយនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី-ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត ដែលផលិតនៅកម្ពុជាដាក់បំភ្លឺតាមដងផ្លូវ។ ក្នុងនោះក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនមួយផលិតអំពូលភ្លើងវ័យឆ្លាតនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានថាមពលស្អាតច្រើជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា លោក កែវ រតនៈ បាននាំក្រុមហ៊ុនមីនេបៀ ទៅពិនិត្យលទ្ធភាពបង្កើតរោងចក្រនៅខេត្តពោធិ៍សាត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សជាធាតុដ៏ចាំបាច់សម្រាប់ការវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរភាពសុខដុមរវាងរោងចក្រមីនេបៀ និងកម្មកររោងចក្រ ដោយមិនដែលមានផ្ទុះបាតុភាពអ្វីទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ភាពសុខដុមនៅក្រុមហ៊ុនមីនេបៀ ជាពិសោធន៍ល្អនៃការគ្រប់គ្រង។ សម្តេចតេជោ បានណែនាំរោងចក្រនានា យកពិសោធន៍គ្រប់គ្រងពីក្រុមហ៊ុនមីនេបៀ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងជំរុញនយោបាយ ១បូកសម្រាប់វិនិយោគិនបរទេស។ ពោល សម្តេចកំពុងលើកទឹកចិត្តអ្នកវិនិយោគបរទេស ដែលកំពុងវិនិយោគនៅប្រទេសជាប់កម្ពុជា ឱ្យបន្តវិនិយោគនៅកម្ពុជា តាមគំរូរបស់មីនេបៀ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសំខាន់បំផុតដែលនាំឱ្យក្រុមហ៊ុនទាំងអស់អាចបន្តវិនិយោគនៅកម្ពុជា គឺត្រូវការចាំបាច់បំផុត គឺសុខសន្តិភាព និងស្ថេរភាពនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា កងទ័ពមួកខៀវរបស់កម្ពុជារបួស៣នាក់ ដោយសារគ្រាប់មីននៅប្រទេសម៉ាលី។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានអ្នកវិនិយោគណា ទៅវិនិយោគនៅប្រទេសមានសង្គ្រាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្តតូយ៉ូតា នឹងមានវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២២នេះ សម្តេចបានជួបនាយករដ្ឋមន្ត្រីជប៉ុនចំនួន៤ដង ក្នុងនោះសម្តេចអញ្ជើញទៅជប៉ុន២ដង ហើយនាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជាចំនួន២ដង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរនោះ កម្ពុជា និងជប៉ុន នឹងលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្មកាន់តែល្អប្រសើរ នឹងធ្វើឱ្យទំនាក់ទំនងដទៃរវាងប្រទេស និងប្រទេសកាន់តែល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាជូនកម្មករនៅមីនេបៀប្រមាណ ៦ពាន់នាក់ ម្នាក់ៗ៥ម៉ឺនរៀល និងស្ត្រីមានផ្ទៃពោះ១៧៨នាក់ ក្នុងម្នាក់ ១លានរៀល។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿចិត្តថា ទៅថ្ងៃមុខកម្ពុជាកាន់តែរីកចម្រើន និងមានការវិនិយោគកាន់តែច្រើន ដោយសារកម្ពុជា មានសុខសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *