fbpx

សម្តេច ប៊ុន​ រ៉ានី​ ជួយថ្លៃព្យាបាលទាំងស្រុងដល់ស្ត្រីរងគ្រោះ ករណីរំលូតគភ៌ ពេទ្យច្រឡំកាត់ពោះវៀនចេញមកក្រៅ!

(ភ្នំពេញ)៖ ដោយក្តីតក់ស្លុត​ រំជួលចិត្ត​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះ។
ក្រោយពេទ្យ”គ្លីនិកអង្គ្រង”បានកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ ។
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​។
ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ​ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ​ ផ្លែឈេីស្រស់​ ទឹកផ្លែឈេី​ និងថវិកាចំនួន​ ៥លានរៀល ជូនដល់គ្រួសារស្ត្រីឈ្មោះ​ សៀង​ ស្រីអូន​ អាយុ​ ២២ឆ្នាំ​ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ​ លោកជំទាវ​អគ្គលេខាធិការរងទី១​ ។
បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងជម្រាបជូនថា​ ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីមួយនេះ​ ។
សម្តេច មានអារម្មណ៍ក្តុកក្តួល​ ក្តីសោកស្តាយ​ និងក្តីអាណិតអាសូរ​យ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងពេលព្យាបាល។
ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ នឹងចេញថ្លៃព្យាបាលទាំងស្រុង និងសូមបួងសួងដល់ក្មួយស្រី​ សៀង​ ស្រីអូន​ ឆាប់បានជាសះស្បេីយឡេីងវិញ។

លោកជំទាវ​ អគ្គលេខាធិការរងទី​១​ ក៏បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យកាលម៉ែត ។
ដែលបានខិតខំអស់ពីចិត្តពីថ្លេីមជួយសង្គ្រោះអាយុជីវិត ក្មួយស្រីរងគ្រោះ​ និងសូមផ្តាំផ្ញេីដល់ក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់​ ខិតខំឱ្យអស់ពីសមត្ថភាពដេីម្បីជួយព្យាបាលក្មួយស្រីឱ្យជាសះស្បេីយ។

ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានពាំនាំនូវការអំពាវនាវពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ក្រសួងសុខាភិបាល​ សូមពិនិត្យមេីលពីគុណភាពសុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាព​ វិជ្ជាជីវៈ​ និងក្រមសីលធម៌របស់គ្រូពេទ្យ​ ដេីម្បីផ្តល់ក្តីសង្ឃឹម​ ភាពជឿទុកចិត្ត​ និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាសុខាភិបាល។

​លោក​ ផេង​ វឿន​ អាយុ​ ២៨ឆ្នាំ​ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះ​ មានក្តីរំភើបដល់ស្រក់ទឹកភ្នែក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់​ គិតគូរ ជាពិសេសការលើកទឹកចិត្ត​ ផ្តល់ក្តីសង្ឃឹមតទៅមុខទៀត និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្តេចតេជោ​ ព្រមទាំងក្រុមគ្រួសារ​ សូមមានសុខភាពល្អ​ កម្លាំងមាំមួន​ អាយុយឺនយូរ​ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនជាកូនចៅ​តរៀងទៅ។

សូមជម្រាបថាៈ ស្ដ្រីរងគ្រោះឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ បច្ចុប្បន្នៈភូមិអន្លង់​រមៀត ឃុំអន្លង់​រមៀត ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។
អ្នក​ជំងឺ​រូ​ប​នេះ បានចូល​មក​សម្រាក​នៅ​គ្លីនិក​ដើម​អង្គ្រង កាលពីថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគ​វិនិច្ឆ័យ កូន​ស្លាប់​ក្នុង​ស្បូន​អាយុ១៨ សប្តាហ៍។

ពោលគឺៈ ក្រុម​គ្រូពេទ្យ​នៅគ្លីនិក​មួយនេះ បាន​ធ្វើ​ការព្យាបាល​ដោយ​ រំលូត​យកកូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ និង​បន្ត​សម្រាក​នៅគ្លី​និក រយៈ​ពេល​១​ យប់​ ហើយ​បាន​ចេញ​ពីគ្លីនិក​ដើម​អង្គ្រង​នៅថ្ងៃទី​ ១១ ខែ វិច្ឆិកា។

នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ​ស្ត្រីអ្នក​ជំងឺបាន​មក​គ្លី​និក​ដដែល​ម្ដង​ទៀត ដោយ​រោគ​សញ្ញា​ឈឺ​ពោះខ្លាំង នៅផ្នែ​កខាង​ក្រោម គ្រូពេទ្យ​ក៏បាន​ធ្វើការ​សម្អាត​ស្បូនឡើង​វិញ​។

ដោយ​អាការ​ធ្ងន់ធ្ងរ​គ្លីនិក ក៏បាន​បញ្ជូនស្ត្រីអ្នក​ជំងឺ​ទៅព្យាបាល​បន្ត​នៅទី​​ក្រុង​​ភ្នំពេញ​។

បើតាមហ្វេសប៊ុក ដែលក្រុមគ្រួសាររងគ្រោះបង្ហោះបានលើកឡើងថាៈ ស្ដ្រីរងគ្រោះមានផ្ទៃពោះ៥ខែ ស្លាប់កូនក្នុងផ្ទៃ ឲ្យមន្ទីរសម្រាក និងសម្ភពដើមអង្គ្រង(ផ្សារព្រៃទទឹង)យកចេញ ធានាមួយស្អាតអស់ ៤០០ដុល្លារ បែរជាកាត់ដាច់ពោះវៀននាងជាច្រើនកង់យកចេញមកក្រៅ បណ្ដាលឱ្យនាងធ្វើទុក្ខវិវត្តន៍ទៅជាធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *