fbpx

Update៖ក្រសួងៈ ឱ្យម្ចាស់គ្លីនិកអង្គ្រង ទទួលខុសត្រូវចំពោះមុខច្បាប់ ករណីរំលូតគភ៌ ខុសបច្ចេកទេស!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សម្រេចឱ្យ”មន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្គ្រង”(ផ្សារព្រៃទទឹង)។
ទទួលខុសត្រូវចំពោះមុខច្បាប់ ករណីធ្វេសប្រហែស រំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ បណ្ដាលឱ្យស្ដ្រីម្នាក់វិវត្តន៍ទៅជាធ្ងន់ធ្ងរ និងកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះការបរិច្ឆេទ នៅថ្ងៃទី៣០.១១.២០២២។

សូមជម្រាបថាៈ មន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតនៅក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកកងពិសី ខេត្តកំពង់ស្ពី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងបានពិនិត្យឃើញថាៈ មន្ទីរសម្រាកព្យាបាលដើមអង្គ្រង(ព្រៃទទឹង) មានការធ្វេសប្រហែស។
ដោយអោយ ឆ្មប ដែលមិនមានជំនាញច្បាស់លាស់ មករំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ ជាហេតុនាំឱ្យស្ដ្រីម្នាក់វិវត្តន៍ទៅជាធ្ងន់ធ្ងរ និងកំពុងជួយសង្គ្រោះ។

ក្រោយរកឃើញពីការធ្វេសប្រហែសបែបនេះ ក្រសួងសុខាភិបាល បាន
សម្រេចៈ បិទគ្លីនិកដើមអង្គ្រង។
សម្រេចឱ្យ គ្លីនិកដើមអង្គ្រងទទួលខុសត្រូវចំពើមុខច្បាប់។
សម្រេច ផ្អាកការងារឆ្មប ឈ្មោះ អ៊ុង ធារិន រយៈពេល២ឆ្នាំ។
ក្នុងនោះក្រសួងបានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះករណីនេះ។

ស្ដ្រីរងគ្រោះឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ បច្ចុប្បន្នៈភូមិអន្លង់​រមៀត ឃុំអន្លង់​រមៀត ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។
អ្នក​ជំងឺ​រូ​ប​នេះ បានចូល​មក​សម្រាក​នៅ​គ្លីនិក​ដើម​អង្គ្រង កាលពីថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគ​វិនិច្ឆ័យ កូន​ស្លាប់​ក្នុង​ស្បូន​អាយុ១៨ សប្តាហ៍។

ពោលគឺៈ ក្រុម​គ្រូពេទ្យ​នៅគ្លីនិក​មួយនេះ បាន​ធ្វើ​ការព្យាបាល​ដោយ​ រំលូត​យកកូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ និង​បន្ត​សម្រាក​នៅគ្លី​និក រយៈ​ពេល​១​ យប់​ ហើយ​បាន​ចេញ​ពីគ្លីនិក​ដើម​អង្គ្រង​នៅថ្ងៃទី​ ១១ ខែ វិច្ឆិកា។

នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ​ស្ត្រីអ្នក​ជំងឺបាន​មក​គ្លី​និក​ដដែល​ម្ដង​ទៀត ដោយ​រោគ​សញ្ញា​ឈឺ​ពោះខ្លាំង នៅផ្នែ​កខាង​ក្រោម គ្រូពេទ្យ​ក៏បាន​ធ្វើការ​សម្អាត​ស្បូនឡើង​វិញ​។

ដោយ​អាការ​ធ្ងន់ធ្ងរ​គ្លីនិក ក៏បាន​បញ្ជូនស្ត្រីអ្នក​ជំងឺ​ទៅព្យាបាល​បន្ត​នៅទី​​ក្រុង​​ភ្នំពេញ​។

បើតាមហ្វេសប៊ុក ដែលក្រុមគ្រួសាររងគ្រោះបង្ហោះបានលើកឡើងថាៈ ស្ដ្រីរងគ្រោះមានផ្ទៃពោះ៥ខែ ស្លាប់កូនក្នុងផ្ទៃ ឲ្យមន្ទីរសម្រាក និងសម្ភពដើមអង្គ្រង(ផ្សារព្រៃទទឹង)យកចេញ ធានាមួយស្អាតអស់ ៤០០ដុល្លារ បែរជាកាត់ដាច់ពោះវៀននាងជាច្រើនកង់យកចេញមកក្រៅ បណ្ដាលឱ្យនាងធ្វើទុក្ខវិវត្តន៍ទៅជាធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *