fbpx

Update៖ ករណីសាឡង់ដឹកខ្សាច់បុកស្ពានបាឡេ គិតត្រឹមព្រឹកទី២១នេះមិនទាន់ទាញយកបានទេ!

(ភ្នំពេញ)៖ រហូតមកដល់ព្រឹកថ្ងៃទី២១ វិច្ឆិកា សាឡង់ដឹកខ្សាច់ដែលបានបុកជាប់គាំង​ក្រោមស្ពានបាឡេ នៅមិនទាន់ ត្រូវបានយកចេញនៅឡើយ។

ខណៈចរាចរណ៍យានយន្តគ្រប់ប្រភេទត្រូវបាន ផ្អាកមិនឱ្យឆ្លងកាត់លើស្ពានបាឡេ និងគ្រប់នាវាផ្សេងៗក៏មិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ ក្រោមស្ពានផងដែរ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

សូមជម្រាបថាៈ កាលពីល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២ មានសាឡង់ដឹកខ្សាច់១គ្រឿង បានបេីកបុកស្ពានដែកបាឡេ តាមដងទន្លេចតុមុខ តភ្ជាប់ពីភូមិសាស្ត្រខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ យ៉ាងពេញទំហឹង។
បណ្តាលឱ្យសាឡង់លិច​ និងពិតជាប់ជាមួយសសរស្ពានតែម្តង។

ទន្ទឹមនិងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យផ្អាកធ្វើចរាចរណ៍លើ ស្ពានបាឡេ ក្រុងរណបជ្រោយចង្វារ ។

សូមជម្រាបជូនថាៈ គិតត្រឹមព្រឹកថ្ងៃទី២១ វិច្ឆិកានេះ សាឡង់ដឹកខ្សាច់ ដែលជាប់គាំង​ក្រោមស្ពានបាឡេនោះ នៅមិនទាន់​ត្រូវបានយកចេញនៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *