យ៉ាងហោចណាស់មនុស្ស ៣៤២នាក់ក្នុងនោះ កុមារ ៤៣នាក់ និងស្ត្រី២៦ នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។
ក្នុងអំឡុងពេលការតវ៉ាទូទាំងប្រទេសដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស។
អ៊ីរ៉ង់ បានទទួលរងនូវភាពចលាចលដ៏ធំចាប់តាំងពីពាក់កណ្តាលខែកញ្ញា ជុំវិញការស្លាប់របស់ នាង Mahsa Amini ស្ត្រីអាយុ ២២ឆ្នាំដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយប៉ូលីសសីលធម៌របស់ប្រទេសអ៊ីរ៉ង់។
នៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃពុធ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHRNGO) ។
ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បាននិយាយថាៈ ខ្លួនបានចងក្រងឯកសារអំពីការស្លាប់របស់បាតុករនៅក្នុងខេត្តចំនួន 23 នៃខេត្តចំនួន 31 របស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលពីរខែកន្លងមកនេះ។
“ក្នុងចំណោមកុមារទាំង ៤៣នាក់ មាន ៩នាក់ជាក្មេងស្រី និង ៣នាក់ជាជនជាតិអាហ្វហ្គានីស្ថាន។
ក្រុមនេះបាននិយាយថាៈ ក្មេងទាំង ៤៣ នាក់នោះសុទ្ធតែមានអាយុក្រោម ១៨ ឆ្នាំ ប៉ុន្តែមិនត្រូវបានផ្ទៀងផ្ទាត់ទាំងអស់តាមរយៈឯកសារភស្តុតាងទេ»។
ក្នុងនោះ មនុស្សរាប់ពាន់នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងរយៈពេលពីរខែចុងក្រោយនេះ ។
ដោយអ្នកខ្លះប្រឈមនឹងការកាត់ទោសប្រហារជីវិតសម្រាប់ការចោទប្រកាន់ទាក់ទងនឹងសន្តិសុខនៅក្នុងការកាត់ក្តីបង្ហាញ។
IHRNGO បាននិយាយថាៈយ៉ាងហោចណាស់មនុស្ស ៥នាក់ត្រូវបានកាត់ទោសប្រហារជីវិត ។
ដោយតុលាការរបស់អ៊ីរ៉ង់ មិនឯករាជ្យ។
ក្រុមនេះបានសង្កត់ធ្ងន់ថា “ចំនួននៃការស្លាប់ដែលបានចេញផ្សាយគឺជាចំនួនអប្បបរមាដាច់ខាត” ហើយ “ចំនួនពិតប្រាកដនៃអ្នកស្លាប់ គឺពិតជាខ្ពស់ជាងនឹង” ។
ទោះជាយ៉ាងណា ប្រទេសលោកខាងលិចជាច្រើនបានដាក់ទណ្ឌកម្មបន្តិចបន្តួចលើមន្ត្រី និងអង្គភាពនានារបស់អ៊ីរ៉ង់ ចំពោះអ្វីដែលពួកគេហៅថា “ការគាបសង្កត់ការតវ៉ា”។
យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់ មិនទាន់ចេញមុខបញ្ជាក់ពីចំនួនអ្នកស្លាប់ជាផ្លូវការនៅឡើយទេ៕