AFP: ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃពុធនេះ (ម៉ោងនៅអ៊ុយក្រែន)លោក Volodymyr Zelensky បាននិយាយថាៈ លោកបានជួបប្រជុំជាមួយប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល របស់សហរដ្ឋអាមេរិក William Burns ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។
លោក Zelensky បាននិយាយថា លោក Burns បានមកដល់ទីក្រុងកៀវ ចំពេលដែលរុស្ស៊ីៈ វាយប្រហារដោយប្រើមីស៊ីល ។
ហើយ ប្រមុខ CIAរូបនេះ បានចំណាយពេលនៅក្នុងលេនដ្ឋាន មុនពេលអ្នកទាំងពីរជួបគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានរដ្ឋអ៊ុយក្រែន លោក Zelensky បានគូសបញ្ជាក់ថា “យើងបានជួបជាមួយ William Burns ហើយពួកយើងបាននិយាយអំពីបញ្ហាទាំងអស់ ដែលមានសារៈសំខាន់ចំពោះអ៊ុយក្រែន”។
គួរសម្រាបថាៈ មុននឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន ប្រមុខ CIA ក៏ទើបនឹងបានជួបប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បរទេសរុស្ស៉ី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មុនពេលលោកធ្វើទៅកាន់ទីក្រុងកៀវ។
ពោលគឺ ធ្វើឡើងតាមកិច្ចប្រជុំទីក្រុងអង់ការ៉ា ប្រទេសតួកគី បន្ទាន់មក លោក Burns ក៏បានជួបប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅក្នុងទីក្រុងវ៉ាសូវី ផងដែរ៕