គណៈរដ្ឋមន្ត្រីថៃ បានអនុម័ត កាលពីថ្ងៃអង្គារ តែងតាំងអភិបាលស្ត្រីមូស្លីមដំបូងគេ ដែលជាសញ្ញានៃ “ការកែលម្អស្ត្រីមូស្លីមក្នុងនយោបាយ”។
លោកស្រី ប៉ាទីមូ សាឌីយ៉ាមុ Pateemoh Sadeeyamu អាយុ 57 ឆ្នាំ ត្រូវបានតែងតាំងជាអភិបាលថ្មីនៃខេត្ត Pattani ភាគខាងត្បូងប្រទេសថៃ។
ជាមួយនឹងអាជីពដែលមានរយៈពេលជិត 29ឆ្នាំនៅក្រសួងមហាផ្ទៃថៃ នៃប្រជាជាតិ ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា ពីមុនលោកស្រីបានបម្រើការជាអភិបាលរងខេត្ត Narathiwat ។
លោកស្រីក៏បានបម្រើការងារ ជាប្រធានការិយាល័យរដ្ឋបាលកណ្តាលនៃមជ្ឈមណ្ឌល រដ្ឋបាលខេត្តព្រំដែនភាគខាងត្បូងផងដែរ ។
មុនពេលត្រូវបានតែងតាំងជាអភិបាលរងខេត្តផាត់ថាឡាំង និងក្រោយមក Narathiwat ពីកន្លែងដែលលោកស្រីត្រូវបានជ្រើសរើសឱ្យធ្វើជាអភិបាលខេត្តប៉ាតានី។
លោក Yasmin Sattar អនុប្រធានផ្នែកសិក្សា ស្រាវជ្រាវ និងកិច្ចការបរទេស នៃសាកលវិទ្យាល័យ Prince of Songkla ទីក្រុង Pattani បានប្រាប់ទីភ្នាក់ងារ Anadolu កាលពីថ្ងៃពុធថាៈ ក្នុងនាមជាអ្នកកាន់សាសនាឥស្លាម ។
បានចាត់ទុកការតែងតាំង លោកស្រី ប៉ាទីមូ សាឌីយ៉ាមុ គឺជាការអភិវឌ្ឍលើកស្ទួយស្ត្រីមូស្លីម នៅក្នុងឆាកនយោបាយថៃ” ។
ក្នុងចំណោមខេត្តចំនួន 77 ខេត្តភាគខាងត្បូងរបស់ថៃ មានខេត្តចំនួនបួនគឺ ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត់ និងសុងក្លា បានឃើញជម្លោះជាច្រើន ទសវត្សរ៍ជាមួយរណសិរ្សបដិវត្តន៍ជាតិជាក្រុមឧទ្ទាមដ៏សំខាន់។
គួររំលេឹថាៈ ការបះបោរនៅភាគខាងត្បូងប្រទេសថៃ បានកើតឡើងក្នុងឆ្នាំ 1948 ជាជម្លោះជាតិសាសន៍ និងសាសនានៅក្នុងតំបន់ Malay Patani ជាប្រវត្តិសាស្ត្រ។
ខេត្តប៉ាតានីភាគខាងត្បូង យ៉ាឡា ណារ៉ាធីវ៉ាត់ និងសុងក្លា មានសហគមន៍ម៉ាឡេ-មូស្លីមដ៏ធំមួយ – ប៉ាតានី ដែលមានប្រជាជនរស់នៅ 1.4 លាននាក់ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលថៃបានដាក់ច្បាប់អាជ្ញាសឹកក្នុងខេត្តចំនួនបី ដែលកាន់សាសនាឥស្លាមភាគច្រើននៅភាគខាងត្បូងប្រទេសថៃ ។
គឺប៉ាតានី ណារ៉ាធីវ៉ាត់ និងយ៉ាឡា បន្ទាប់ពីមានអំពើហិង្សាសម្លាប់មនុស្សក្នុងឆ្នាំ ២០០៤។
យោងតាមក្រុមឃ្លាំមើល Deep South Watch មនុស្សជាង 7.000 នាក់បានស្លាប់ និង 13.000 នាក់រងរបួសនៅក្នុងជម្លោះប្រដាប់អាវុធពីឆ្នាំ 2004-2020 ៕