fbpx

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាសាងសង់ ចំនួន១.៦៣៨លានដុល្លារ!

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ។
ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ។
បានថ្លែងបញ្ជាក់ថាៈ ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ- បាវិត នឹងបើកការរដ្ឋានសាងសង់ នៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១.៦៣៨លានដុល្លារ..!។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី ។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (FA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួង។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល «ផ្លូវល្បឿនលឿននេះមានចំងាយ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ ផ្លូវនេះគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»។

ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនពី ភ្នំពេញទៅក្រុងបាវិត ។
បានបន្ថែមទៀតថាៈ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើឱ្យបានរួចរាល់ដំណាលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីធ្វើការតភ្ជាប់ជាមួយផ្លូវ​ល្បឿនលឿនរបស់កម្ពុជា។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម ។
តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃស្អែកនេះ ក៏នឹងមានការបើកបង្ហាញឱ្យឃើញនូវរូបភាពមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ។
ដែលជាគម្រោងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន YCH របស់សឹង្ហបុរី និងដៃគូផ្នែកឯកជននៅកម្ពុជា ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ។
ដើម្បីបង្ហាញឱ្យឃើញពីគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយ និងដំបូងគេនៅកម្ពុជា ។
ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីក នៅកម្ពុជា អាចកាត់បន្ថយ និងអាចប្រកួតប្រជែងជាមួយគេបាន ដើម្បីឱ្យកម្ពុជាមានឱកាសទាក់ទាញអ្នកវិនិយោគ៕

Leave a Reply

Your email address will not be published. Required fields are marked *