ស៊ីរ៉ែនប្រកាសអាសន្ត បានបន្លឺទាំងព្រឹក នៅឯកោះដាច់ស្រយាលមួយរបស់កូរ៉េខាងត្បូង ។
បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីល បាលិស្ទីគរយៈចម្ងាយខ្លី ចំនួន៣គ្រាប់ ធ្លាក់ចូលសមុទ្រ នៅថ្ងៃពុធនេះ ។
ដោយមីស៊ីលមួយគ្រាប់ ធ្លាក់នៅចម្ងាយមិនដល់ ៦០គីឡូម៉ែត្រទេ ពីតំបន់ឆ្នេរ កូរ៉េខាងត្បូង!។
គួរជម្រាបថាៈ ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នៅពែលនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ។
ដោយចាត់ទុកថាៈ នេះជាទង្វើបង្កហេតុដែលនឹងជំរុញ ឱ្យមានការចាត់វិធានការឆ្លើយតបភ្លាមៗពីសំណាក់ទីក្រុង ព្យុងយ៉ាងរបស់កូរ៉េខាងជើង។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងធ្វើសមយុទ្ធទ័ព អាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ។
ដែលនឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញឆាប់ៗនេះ។
យោធាកូរ៉េខាងត្បូង បានប្រកាសស៊ីរ៉ែនអាសន្ន ជាមួយការព្រមានឱ្យប្រជាជនរស់នៅលើកោះអ៊ូលលេអ៊ុង Ulleung រត់រកកន្លែងមានសុវត្ថិភាព ។
ដោយ មីស៊ីលមួយគ្រាប់បានធ្លាក់នៅចម្ងាយ ២៦គីឡូម៉ែត្រ ពីតំបន់ជម្លោះដែនទឹកអន្តរកូរ៉េ ហើយគ្រាប់ទី២ ធ្លាក់នៅចម្ងាយ ៥៧គីឡូម៉ែត្រពីទីក្រុង សុខឆូ Sokcho និងគ្រាប់ទី៣ ធ្លាក់នៅចម្ងាយ ១៦៧គីឡូម៉ែត្រពីកោះអ៊ូលលេអ៊ុង៕