fbpx

លោក ស៊ុន ចាន់ថុល នឹងចុះពិនិត្យស្ពានព្រែកតាមាក់ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ!

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
នឹងអញ្ជើញ ចុះពិនិត្យស្ពានព្រែកតាមាក់ និងការប្រើប្រាស់ឧបករណ៍បច្ចេកទេស ថែទាំស្ពាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

នេះបើយោងតាមសេចក្ដី ជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចុះការបរិច្ឆេទនៅថ្ងៃទី០១.១១.២០២២។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាៈ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ។
លោក ស៊ុន ចាន់ថុល នឹងដឹកនាំមន្ត្រីក្រសួង ចុះពិនិត្យស្ពានព្រែកតាមាក់ និងការប្រើប្រាស់ឧបករណ៍បច្ចេកទេស ថែទាំស្ពាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមជម្រាបថាៈ ស្ពានព្រែកតាមាក់ គឺជាស្ពានមួយក្នុងចំណោមស្ពានដទៃទៀត ដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៨ ។
ស្ពាននេះត្រើយខាងលិច ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ត្រើយខាងកើត ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕

Leave a Reply

Your email address will not be published. Required fields are marked *