fbpx

ករណីរថយន្ដ Rolls-Royceត្រូវកង់បីបើកកៀរ ម្ចាស់រថយន្ដមិនទាមទារសំណងទេ!

(ភ្នំពេញ)៖ មន្ដ្រីនគរបាលខណ្ឌបឹងកេងកង បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថាៈ ក្រោយកើតហេតុបន្ទាប់ពីជជែកគ្នាមួយសន្ទុះធំ ម្ចាស់រថយន្ដស៊េរីទំនើប Rolls-Royce សម្រេចចិត្តបញ្ចប់រឿងរ៉ាវនៅកន្លែងកើតហេតុតែម្ដង ។
ដោយមិនទាមទារឲ្យអ្នកបើកម៉ូតូកង់បីដឹកឥវ៉ាន់នោះ សងប្រាក់ចំពោះអ្វីដែលបានធ្វើឲ្យខូចខាតនោះទេ។
អ្នកបើកម៉ូតូកង់បី ក៏បានសុំទោស ចំពោះកំហុសរបស់ខ្លួន និងអរគុណចំពោះទឹកចិត្ត របស់ម្ចាស់រថយន្ដនេះ។
ភាគីម្ចាស់រថយន្ដរងគ្រោះស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 សម្រេចមិនយកសំណងពីភាគីកង់បីទេ ពោលគឺស្មើគ្នាតែម្តង។

សូមជម្រាបថាៈ រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ។
ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត និងម៉ូតូកង់បីកំពុងធ្វើដំណើរស្របទិគ្នា។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំពោះរថយន្ដដែលត្រូវបានប្រជាពលរដ្ឋឃើញរូបភាព ដែលចតបញ្ច្រាសនៅជាប់របងវត្តនោះ គឺម្ចាស់រថយន្ដជាអ្នកបើកយកទៅចតក្រោយកើតហេតុ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍។
ខណៈនៅពេលកើតហេតុ ទាំងរថយន្ដ និងម៉ូតូកង់បី គឺបើកបរស្របទិសគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *