ហាមយានយន្តគ្រប់ប្រភេទ ផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៩២.!

ព្រះវិហារ៖ដោយសារទឹកលិចផ្លូវរដ្ឋបាលខេត្តព្រះវិហារបានប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ៩២ស្រុកជាំក្សាន្ត។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះវិហារបានឱ្យដឹងថា ដោយសារតែទឹកជន់លិចផ្លូវមន្ទីរប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ៩២ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

តាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការបានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី៤ ខែតុលាឆ្នាំ២០២២នេះថា ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតកម្រិតប្រកាសអាសន្ន មិនអាចធ្វើចរាចរណ៍បានចំពោះរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ ចំណុចក្បាលដំរី ក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី៕ដោយ៖សៅវ៉ាន់ឌី

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ

Leave a Reply

Your email address will not be published. Required fields are marked *