fbpx

សែនអាណិត ស្ត្រីម្នាក់នាំកូន២នាក់ជ្រកភ្លៀងក្រោមដំបូលឃ្លាំងមួយ ខណៈដែលកំពុងឈរផ្អែកទៅនឹងទ្វារដែក ក៏ត្រូវខ្សែភ្លើងឆក់ស្លាប់.!

ភ្នំពេញ៖ស្រី្តម្នាក់ពេលកំពុងធ្លាក់ភ្លៀងខ្លាំងបាននាំកូនស្រី២នាក់ទៅជ្រកក្រោមសំយាបឃ្លាំងហើយបានផ្អែកនឹងទ្វារដែកស្រាប់តែឆ្លងចរន្តភ្លើងឆក់ស្លាប់ចោលកូននៅទីនោះ។

ឧបទ្ទវៈហេតុបង្កការភ្ញាក់ផ្អើលនោះនៅក្បែរផ្លូវជាតិលេខ៤ ភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី៣ ខែតុលា ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ យីម អាយុ៤៤ឆ្នាំជាអ្នកដើររើសអេតចាយ មានកូនស្រី២នាក់។

ក្នុងនោះម្នាក់អាយុជិត១០ឆ្នាំ និងម្នាក់ទៀតអាយុជាង១០ឆ្នាំ មានប្ដីសតិមិនប្រក្រតីដើរចោលប្រពន្ធនិងកូនហើយគ្រួសារនេះមានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសពស្ត្រីនោះត្រូវបានខាងអាជ្ញាធរហៅរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តភូមិថ្មីនៅព្រឹកថ្ងៃទី៤ ខែតុលានេះបានរៀបចំចាត់ចែងបូជា៕

Leave a Reply

Your email address will not be published. Required fields are marked *