fbpx

ម៉ូតូមានទំហំស៊ីឡាំងតូចជាង500ccឬ27kW មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនជាដាច់ខាត.!

(ភ្នំពេញ)៖ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា គ្រប់ទោចក្រយានយន្ត(ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ កម្លាំងម៉ូទ័រ 27kW មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន។

មួយរយៈនេះឃើញអ្នកបើកបរម៉ូតូ ឡើងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានទាំងកាត់លួស កាត់ដែករបាំងផ្លូវ លើកម៉ូតូចូល និងអ្នកបើកបររថយន្តខ្លះក៏មិនគោរពតាមគន្លងជាដើម៕
សហការី

Leave a Reply

Your email address will not be published. Required fields are marked *